ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដូនតា​ជួយ​ ​! ធ្វើបុណ្យបង្សុកូល​ហើយគាស់​ភេសជ្ជៈប៉ូវ​កម្លាំង ដាស្ស ភ្លាមត្រូវ​រង្វាន់​ប្រាក់សុទ្ធ $8888 ភ្លែត​

2 ថ្ងៃ មុន

ខេត្តព្រៃវែង​ ៖ ធ្វើបុណ្យ​ឧទ្ទិសដល់​ដូនតា​ភ្លាម មានសំណាង​ធំឈ្នះរង្វាន់​ប្រាក់សុទ្ធ $8888 ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស ភ្លែត​តែ​ម្តង ​! ប្អូនប្រុសមហា​សំណាង​ឈ្មោះ…

ខេត្តព្រៃវែង​ ៖ ធ្វើបុណ្យ​ឧទ្ទិសដល់​ដូនតា​ភ្លាម មានសំណាង​ធំឈ្នះរង្វាន់​ប្រាក់សុទ្ធ $8888 ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស ភ្លែត​តែ​ម្តង ​! ប្អូនប្រុសមហា​សំណាង​ឈ្មោះ វ័យ រតនា ជា​អ្នក​មក​ពី​ខេត្តព្រៃវែង សព្វថ្ងៃ មានមុខរ​បរជា​ជាង​ថតរូប​តាម​រោងការ បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​ថា គាត់​បាន​ទៅ​បង្សុកូល​ជាមួយនឹង​ក្រុម​គ្រួសារ ក្នុង​ថ្ងៃ​ទី ២ ក្នុងពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដើម្បី​ជា​ការ​ដឹង​គុណ ធ្វើបុណ្យ​សាង​កុសល​ជូន​ដូនតា​ ។

បងប្អូន​ដឹង​ស្រាប់​ហើយ​ថា អំឡុង​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​យើង តែង​មាន​អាកាសធាតុ​ក្តៅ ងាយ​នឹង​មាន​អារម្មណ៍​ហេវ​ហត់​អស់កម្លាំង រូប​គាត់​ក៏​បាន​ដើរទៅ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដាស្ស មក​គាស់​ពិសា យក​កម្លាំង​នៅ​តូប​អ្នកលក់​តែ​ម្តង តែមិននឹក​ស្មាន​​ថា បែរជា​ត្រូវ​រង្វាន់​លុយ​សុទ្ធ $8888 ដុល្លារ បញ្ជាក់​ច្បាស់​នៅ​លើ​ក្រវិល​កំប៉ុង​ ធ្វើ​ឲ្យ​អារម្មណ៍​រំភើប​ញាប់​ញ័រ ស្រែក​ហ៊ោ​ពេញ​តូប​លក់​ចាប់ហួយ​តែ​ម្តង ​។

ប្អូនប្រុស​ខាងលើ​បាន​បន្ត​ទាំង​រំភើប​រីករាយ​ថា គាត់​អាច​សម្រេច​ក្តី​ស្រ​មៃ មាន​ម៉ូតូ​ផ្ទាល់ខ្លួន​មួយ ជាមួយនឹង​ប្រាក់​រង្វាន់​នាំ​សំណាង​ដ៏​ធំ​នេះ ហើយ​ក៏​អាច​យក​ទៅ​រៀន​ជំនាញ​ថតរូប​បន្ថែម ដើម្បី​មានមុខ​របរ​ច្បាស់លាស់​មួយ​ពេល​អនាគត ព្រោះ​ដោយសារ​កត្តា​ជីវភាព ទើប​ប្អូន​ឈប់​រៀន មុន​នឹង​មក​ចាប់​យក​អាជីព​ជា​ជាង​ថត​តាម​រោងការ​ដូច​សព្វថ្ងៃ​ ។ ដាស្ស ភេសជ្ជៈ​ប៉ូវ​កម្លាំង ខ្លាំង ​! រង្វាន់​ខ្លាំង ឈ្នះ​ច្រើន​! ៕ អត្ថបទសហការ