ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ត្រឹម ៣ ថ្ងៃ​ទៀត​ទេ​! WURKZ SPECIAL VOLLEYBALL CUP 4×4 នឹង​បង្ហាញមុខ​ម្ចាស់​ជើងឯក​ប្រចាំ​រដូវ​កាល​ទី ២ នេះ​ហើយ

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស រដូវ​កាល​ទី ២ WURKZ Special Volleyball…

រាជធានីភ្នំពេញ​ ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស រដូវ​កាល​ទី ២ WURKZ Special Volleyball Cup 4×4 Season 2 បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ក្រោយ​ការ​ប្រកួត​ជម្រុះ​តាម​ភូមិភាគ​យ៉ាង​ស្វិតស្វាញ រយៈពេល ៥ ស​ប្តា​ហ៍​កន្លង​មក ​។

ក្នុង​នោះ ក្រុម​បាល់ទះ​ដែល​នឹង​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​រយៈពេល​មួ​យស​ប្តា​ហ៍​ពេញ​រួម​មាន ​៖ ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង ក្លិប​បាល់ទះ​ជី​កសិករ​ណា​ណូ ពី​មណ្ឌល​ពោធិ៍សាត់​, ក្លិប​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង ក្លិប​បាល់ទះ​សូត្រ​និគម​ក្លិប មក​ពី​មណ្ឌល​សៀមរាប​, ក្លិប​បាល់ទះ​សីហា​សាមគ្គី និង ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី មក​ពី​មណ្ឌល​កំពង់ចាម​, សមាគម​កីឡាបាល់ទះ​ក្រសួងមហាផ្ទៃ B និង ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ B មក​ពី​មណ្ឌល​កណ្តាល​, រួម​ទាំង​ក្លិប​កីឡាបាល់ទះ​ខេត្តតាកែវ និង ក្លិប​កីឡាបាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ពី​មណ្ឌល​កែប ​។

ក្រុម​ជ័យ​លា​ភី​តាម​ភូមិភាគ និង នៅ​មណ្ឌល​រាជធានី​ភ្នំពេញ សរុប​ទាំងអស់ ១៤ ក្រុម នឹង​ត្រូវ​ប្រកួត​បន្ត​ទៅ​តាម​ការ​បែក​ចែក​ពូ​ល​ចំនួន ៤ ពូ​ល ដែល​ពិធី​ចាប់​ពូ​ល​ស្វែងរក​សមាសភាព​ក្រុម​កីឡាករ​ដែល​នឹង​ត្រូវ​ប្រកួត​នីមួយ​ៗ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ១៩ ខែមេសា ឆ្នាំ ២០២៥ ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស រដូវ​កាល​ទី ២ ដោយ​មាន​វត្តមាន​ចូលរួម​របស់​អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ ។

ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​មិន​សំចៃ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស សន្ទុះ​គាំទ្រ​នៃ​វិស័យ​កីឡាបាល់ទះ​នៅ​តែ​កើនឡើង​មិន​ថមថយ ជា​ពិសេស​គឺ​កំណើន​នៃ​ការ​ចុះ​ឈ្មោះ​ចូលរួម​ច្រើន​ក្នុង​រដូវ​កាល​ទី ២ នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកឧកញ៉ា លាង ម៉េ​ង សម្រេច​តម្លើង​ប្រាក់​រង្វាន់​សម្រាប់​ម្ចាស់​ជ័យ​លា​ភី​វគ្គ​ផ្តាច់ព្រ័ត្រ រហូត​ដល់​ទៅ ៧០ លាន​រៀល ដើម្បី​ជា​ការ​លើកទឹកចិត្ត​កីឡាករ​ទាំងអស់ ឲ្យ​ខិតខំ​បន្ថែម និង ចាប់​យក​គ្រឹះ​រឹង​មាំ​មួយ​សម្រាប់​ត្រៀម​យក​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​មនា​ពេល​ខាង​មុខ ​។

ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ ៤x៤ ទូ​ទាំង​ប្រទេស​នេះ បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២១ មេ​សា រហូត​ដល់​ថ្ងៃ​ទី ២៧ មេ​សា ឆ្នាំ ២០២៥ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ស្តា​ត​អូ​ឡាំ​ពិ​ក ចាប់ពី​ម៉ោង ១០ ព្រឹក​តទៅ ​។ វើក ជា​អ្នក​ជំរុញ​កីឡាបាល់ទះ​កម្ពុជា​ឲ្យ​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេ​ម ​! វើក បង្កើន​ថាមពល​ឥត​ឈប់​ឈរ ​! ៕ អតក្ថបទសហការ