ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​លើ TikTok ៖ ឱកាស​ដ៏​រីករាយ​សម្រាប់​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនងរបស់​ម៉ាក​យីហោ ឬ​អាជីវកម្ម​ជាមួយ​អតិថិជន

3 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​២៤ ខែមេសា ឆ្នាំ ២០២៥ ៖ TikTok កម្មវិធី​ចែករំលែក​វី​ដេ​អូ​ខ្លី​ៗ​ដែល​មាន​បេសកកម្ម​បំផុសគំនិត​ច្នៃប្រឌិត និង​ផ្តល់​ភាព​រីករាយ…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​២៤ ខែមេសា ឆ្នាំ ២០២៥ ៖ TikTok កម្មវិធី​ចែករំលែក​វី​ដេ​អូ​ខ្លី​ៗ​ដែល​មាន​បេសកកម្ម​បំផុសគំនិត​ច្នៃប្រឌិត និង​ផ្តល់​ភាព​រីករាយ ចែករំលែក​ការ​យល់​ដឹង​សំខាន់​ៗ​ដើម្បី​ជួយ​ម៉ាក​យីហោ ឬ​អាជីវកម្ម កសាង​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ ។
ការ​ចែករំលែក​ការ​យល់​ដឹង​របស់ TikTok គឺ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​មុន​ចូល​ពិធី​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ ២០២៥ ​។

យោង​តាម​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ TikTok ទាក់ទង​ជាមួយ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​បាន​ស្ទង់​មតិ​ប្រជាជន​កម្ពុជា​ចំនួន ៥០៨ នាក់ ដែល​រាប់​ទាំង​អ្នក​ប្រើប្រាស់ និង​អ្នក​មិន​ប្រើប្រាស់ TikTok មុន​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ ២០២៥ នោះ​បាន​បង្ហាញ​ថា TikTok នៅ​តែ​ជា​ប្រភព​នៃ​ការ​កម្សាន្ត​ចម្បង​សម្រាប់​ប្រជាជន​កម្ពុជា ​។ លទ្ធផល​នៃ​ការ​សិក្សា​សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ ២០២៥ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ភាព​ស្រ​ដៀង​គ្នា​នឹង​ការ​ស្ទង់​មតិ​កាលពី​ពេល​មុន​ផង​ដែរ ​។

យោង​តាម​ការ​ស្រាវជ្រាវ អ្នក​ប្រើប្រាស់ TikTok ៧៣% ប្រើប្រាស់ TikTok ដើម្បី​ស្វែងរក​ការ​កម្សាន្ត មាតិកា​ជំរុញ​លើកទឹកចិត្ត និង​សកម្មភាព​សប្បាយ​នានា​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ ដែល​នៅ​ក្នុង​នោះ​អ្នក​ប្រើប្រាស់ TikTok ជាង​ពាក់កណ្តាល​នៃ​អ្នក​ប្រើប្រាស់​មាន​ទំនាក់ទំនង​ជាមួយ​ម៉ាក​យីហោ ឬ​អាជីវកម្ម​ផង​ដែរ​ ។ លើស​ពី​នេះ បើ​ក្រឡេក​ទៅ​មើល​ឆ្នាំ ២០២៤ វិញ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ គឺជា​ឱកាស​ដ៏​សំខាន់​បំផុត​សម្រាប់​ម៉ាក​យីហោ ឬ​អាជីវកម្ម ដោយ​ក្នុង​នោះ ៧៣% នៃ​អ្នក​ប្រើប្រាស់ TikTok ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន​ពី​ផលិតផល និង ៥៧% ធ្វើការ​ទិញ​បន្ទាប់​ពី​មើល​វី​ដេ​អូ​អំពី​ផលិតផល​នៅ​ពេល​នោះ ​។

យោង​តាម​តួលេខ​ទាំងនេះ Aleph Group ដែល​ជា​ដៃគូ​ទីផ្សារ​របស់ TikTok for Business ក៏​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ដល់​ម៉ាក​យីហោ ឬ​អាជីវកម្ម រួម​ទាំង​ភ្នាក់ងារ​អាជីវកម្ម​ខ្មែរ​ជា​ច្រើន ឱ្យ​បានដឹង​ថា រាល់​ពិធីបុណ្យ​នានា គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ម៉ាក​យីហោ ឬ​អាជីវកម្ម​ខ្មែរ​ឱ្យ​រក្សា​បាន​ភាព​ទាក់ទាញ និង​មាន​វត្ត​មាននៅ​លើ TikTok ។ លើស​ពី​នេះ យោង​តាម​ការ​សិក្សា​ក៏​បាន​បង្ហាញ​ថា អ្នក​ប្រើប្រាស់ TikTok ចំនួន ៦៨% នៅ​តែ​បន្ត​ប្រើប្រាស់ TikTok ក្នុង​កម្រិត​ដូច​គ្នា ហើយ​កាន់តែ​ប្រើ​ច្រើន​ជាង​ពេល​ធម្មតា​ទៅ​ទៀត​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ ​។

លោក Sea Yen Ong នាយក​គ្រប់គ្រង​ទូទៅ​ប្រចាំ​ប្រទេស វៀតណាម និង​កម្ពុជា​នៃ TikTok for Business មាន​ប្រសាសន៍​ថា ​៖ “TikTok មិនមែន​គ្រាន់តែ​ជា​វេទិកា​សម្រាប់​ទទួល​បាន​ភាព​រីករាយ និង​ភាព​ច្នៃប្រឌិត​នោះ​ទេ TikTok ក៏​ជា​កន្លែង​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ម៉ាក​យីហោ ឬ​អាជីវកម្ម ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ប្រើប្រាស់ ​។ ថ្ងៃ​ឈប់​សម្រាក TikTok គឺជា​កន្លែង​ដែល​មាន​ទំនោរ​សម្រាប់​ការ​ផ្សព្វផ្សាយ​ផលិតផល​ដ៏​លេចធ្លោរ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​អ្នក​ប្រើប្រាស់​ក៏​និយម​ចូល​ចិត្ត ទិញ​ទំនិញ និង​ដើរ​កម្សាន្ត​ផង​ដែរ ​។​”

ការ​សិក្សា​នេះ ក៏​បាន​បង្ហាញ​ថា​ ការ​ដាក់​លក់​ផលិតផល​ថ្មី​នៅ​លើ​ទីផ្សារ​បាន​កើនឡើង​ទ្វេ​ដង​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក ដែល​ក្នុង​នោះ​ផលិតផល​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ជិត​មួយ​ដង​កន្លះ​ត្រូវ​បាន​ដាក់​លក់​ ។ ហើយ​ផលិតផល​ប្រភេទ អាហារ និង​ភេសជ្ជៈ គឺជាទំនិញ​ដែល​ត្រូវ​បាន​ទិញ​ច្រើន​ជាងគេ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ផលិតផល​សំលៀក​បំពាក់ និង​ថែរក្សា​សម្រស់​ស្ថិត​នៅ​លំដាប់​ទី​ពីរ និង​ទី​បី ​។

ការ​សិក្សា​នេះ​ក៏​បង្ហាញ​ផង​ដែរ​នូវ​មាតិកា​ក្នុងស្រុក​ដ៏​ពេញ​និយម​ដែល​រួម​មាន អាហារ និង​ភេសជ្ជៈ ទំនិញ​វេច​ខ្ចប់ សម្លៀក​បំពាក់ និង​ការ​ធ្វើ​ដំណើរ​ ។ ហេតុផល​ចំបង​ៗ​ដែល​ប្រជាជន​កម្ពុជា​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ក្នុង​គ្រួសារ និង​ការ​ស្វែង​យល់​អំពី​វប្បធម៌​ ។

យោង​តាម​ការ​សិក្សា ៦៩% នៃ​អ្នក​ធ្វើ​ដំណើរ និយម​ធ្វើ​ដំណើរ​ដើម្បី​ចំណាយ​ពេលវេលា​ល្អ​ៗ​ជួបជុំ​គ្រួសារ ខណៈ​ដែល ៥៧% ទៀត ធ្វើ​ដំណើរ​កម្សាន្ត​សប្បាយ និង​សម្រាក​លំហែកាយ​ ។ លើស​ពី​នេះ ៥២% បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​កន្លែង​ថ្មី​ៗ មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នៅ​ក្រៅប្រទេស​ទៀត​ផង ​។ ទន្ទឹម​នឹង​នេះ ៤៩% គេ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​កន្លែង​ផ្សេង​ៗ​នៃ​ប្រទេស​កម្ពុជា ហើយ ៤៣% បាន​ធ្វើ​សកម្មភាព​កម្សាន្ត​សប្បាយ​នៅ​តាម​សហគមន៍​របស់​គេ​ ។ ការ​យល់​ដឹង ទាំងនេះ បញ្ជាក់​អំពី​កត្តា​ជំរុញ​ការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​ផ្នែក​វប្បធម៌ និង​បទ​ពិសោធន៍​នានា​នៅ​ពីក្រោយ​ការ​ធ្វើ​ដំណើរ​ក្នុងអំឡុងពេល​ថ្ងៃ​ឈប់​សម្រាក​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ។

ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា ហើយ​ការ​សិក្សា​របស់ TikTok បង្ហាញ​ថា​អាជីវកម្ម​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី ការ​ទំនាក់ទំនង​របស់​អ្នក​ប្រើប្រាស់ TikTok ជាមួយនឹង​ផលិតផល ឬ​អាជីវកម្ម​ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម​ ។
TikTok ផ្តល់​នូវ​ដំណោះស្រាយ​ដ៏​ពេញលេញ​សម្រាប់​ម៉ាក​យីហោ ឬ​អាជីវកម្ម ដោយ​ចាប់ផ្តើម​ជាមួយ​មុខងារ​សម្រាប់​លើកកម្ពស់​ការ​យល់​ដឹង​ដូច​ជា Branded Effects ដែល​អនុញ្ញាត​ឱ្យ​ម៉ាក​យីហោ ឬ​អាជីវកម្ម​នានា​បង្កើត filters និង effects ហើយ TopView គឺជា​មុខងារ​ផ្សាយពាណិជ្ជកម្ម​កម្រិត​ខ្ពស់​របស់ TikTok ដែល​វា​បង្ហាញ​នៅ​ពេល​អ្នក​ប្រើប្រាស់​ចាប់ផ្តើម​បើក​ប្រើ​កម្មវិធី TikTok​ ។

TikTok ក៏​មានមុខ​ងារ Reach & Frequency ដែល​ជា​មុខងារ​សម្រាប់​ព្យាករណ៍​កម្រិត​នៃ​ចំនួន​ដង​នៃ​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​របស់​ទស្សនិកជន ដែល​អាច​គ្រប់គ្រង​បាន និង​មុខងារ Top Feed ដែល​អាច​ប្រើ​ដើម្បី​ផ្សាយពាណិជ្ជកម្ម​នៅ​ក្នុង Feed​ ។ សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​យក Engagement TikTok ផ្តល់​មុខងារ​ឱ្យ​ជ្រើសរើស​គោលបំណង​ផ្សព្វផ្សាយ​ជា​ការ​មើល​វី​ដេ​អូ (Video Views) ដើម្បី​បង្កើន​អន្តរ​កម្ម និង​ការ​ទំនាក់ទំនង​ក្នុង​សហគមន៍ ដើម្បី​បង្កើន​ចំនួន​អ្នក​តាមដាន ឬ​ការ​ចូល​មើល profile​ ។ ជា​ចុង​ក្រោយ សម្រាប់​ការ​ផ្សព្វផ្សាយ​ដើម្បី​ជំរុញ​ឱ្យ​អតិថិជន​ធ្វើ​អ្វីមួយ TikTok ក៏​ផ្តល់​មុខងារ​នៃ​ការ​ផ្សព្វផ្សាយ​កម្មវិធី​ដើម្បី​ជំរុញ​ការ​ដំឡើង ឬ​ធ្វើ​សកម្មភាព និង​ការ​ផ្សាយពាណិជ្ជកម្ម​តាម​ប្រអប់​សារ​ដែល​លើកទឹកចិត្ត​ឱ្យ​មានការ​សាកសួរ​ព័ត៌មាន​អំពី​សេវា​ឬ​ផលិតផល​តាម​រយៈ​មុខងារ​សារ​នៅ​ក្នុង TikTok​ ៕ អត្ថបទ៍សហការ