ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ស្ងាត់​ៗ​ទិញ​បាន​សណ្ឋាគារ​ផ្កាយ​៤ ក្បែរ​ឆ្នេរ តម្លៃ​វាល់​លាន​ដុល្លា

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ជើង​ចាស់​របស់​ក្រុម Barcelona លោក Lionel Messi បាន​ទិញ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ជើង​ចាស់​របស់​ក្រុម Barcelona លោក Lionel Messi បាន​ទិញ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ ក្បែរ​ឆ្នេរសមុទ្រ​នៅ​ទីក្រុង Catalonia ប្រទេស​អេ​ស្ប៉ា​ញ ។
ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​មួយ​រូប​នេះ បាន​ទិញ​សណ្ឋាគារ​ប្រណិត ដែល​មាន​៧៧​បន្ទប់ ក្នុង​តម្លៃ​៣៣​លាន​ដុល្លា​សហរដ្ឋអាមេរិក ។ សណ្ឋាគារ​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា ភ្ញៀវ​អាច​អង្គុយ​គយគន់​ទេសភាព​មាត់សមុទ្រ​បាន​យ៉ាង​ប្រពៃ ។
ក្រោយ​ពី​ត្រូវ​បាន​ទិញ​ដោយ​កីឡាករ​ល្បី Messi ហើយ សណ្ឋាគារ​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា MiM ។ វា​ដើម​ឡើយ​ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ​២០១៣ ដែល​ស្ថិត​នៅ​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង Barcelona ។
និយាយ​ពី​រឿង​តម្លៃ​ស្នាក់​នៅ​ក្នុង​មួយ​យប់​វិញ គឺ​ថ្លៃ​គ្រាន់បើ ។ តម្លៃ​ស្ថិត​នៅ​ចន្លោះ​រវាង ២៨០​ដុល្លា ទៅ​៣៣៥​ដុល្លា ក្នុង​មួយ​យប់ ៕