ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ចុង​មាន​ប្រ​សិទ្ធ​ភាព​កាត់​បន្ថយ​ហា​និភ័យ​​កើត​មហារីក​ប្រូ​ស្តាត​ចំពោះ​បុរស​

10 ឆ្នាំ មុន

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ប្រ​ទេស​កា​ណា​ដា​បាន​រក​ឃើញ​ថា ការ​កាត់​ស្បែក​ចុង​លិង្គ​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំ​ងឺ​មហារីក​ប្រូ​ស្តាត​​​ចំពោះ​​បុរស​បាន​ដល់​ ៦០​ភាគ​រយ ។ ប្រ​សិទ្ធ​ភាព​នេះ​នឹង​កាន់​តែ​សុ​ក្រិត​បន្ថែម​ទៀត ប្រ​សិន​ជា​ការ​កាត់​ចុង​នោះ​ធ្វើ​ឡើង​ក្រោយ​អា​យុ​៣៥​ឆ្នាំ ។ ការ​កាត់​ស្បែក​ចុង​លិង្គ​ត្រូវ​បាន​អនុវត្ត​ដោយ​យោង​លើ​មូល​ហេតុ​ជាច្រើន​

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ប្រ​ទេស​កា​ណា​ដា​បាន​រក​ឃើញ​ថា ការ​កាត់​ស្បែក​ចុង​លិង្គ​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំ​ងឺ​មហារីក​ប្រូ​ស្តាត​​​ចំពោះ​​បុរស​បាន​ដល់​ ៦០​ភាគ​រយ ។ ប្រ​សិទ្ធ​ភាព​នេះ​នឹង​កាន់​តែ​សុ​ក្រិត​បន្ថែម​ទៀត ប្រ​សិន​ជា​ការ​កាត់​ចុង​នោះ​ធ្វើ​ឡើង​ក្រោយ​អា​យុ​៣៥​ឆ្នាំ ។ ការ​កាត់​ស្បែក​ចុង​លិង្គ​ត្រូវ​បាន​អនុវត្ត​ដោយ​យោង​លើ​មូល​ហេតុ​ជាច្រើន​ ក្នុង​នោះ​សំ​ខាន់​ជាង​គេ​គឺ​មូល​ហេតុ​សាសនា និង​មូល​ហេតុ​សុខ​ភាព ។​

ការ​ពិ​សោធ​លើ​​មនុស្ស​​ជាង​​៣​ពាន់​​នាក់​​ក្នុង​ចន្លោះ​​នោះ​អ្នក​ជំ​ងឺ​មហារីក​ប្រូ​ស្តាត​១៥៩០​នាក់​និង​អ្នក​មាន​សុខ​ភាព​ល្អ១៦១៨​នាក់​ក្នុង​ទី​ក្រុង​ម៉ុង​រេ​អាល់​ ប្រ​ទេស​កា​ណា​ដា​បាន​បង្ហាញ​ថា បណ្តា​បុរស​ដែល​កាត់​ស្បែង​ចុង​លិង្គ​តាំង​ពី​នៅ​ជា​កូន​ង៉ា​ពោល​គឺ​អំឡុង​អា​យុ​១ខួប​ចុះ​ក្រោម ​អាច​កាត់​បន្ថយ​ហា​និភ័យ​មហារីក​ប្រូ​ស្តាត​បាន​១៤​ភាគ​រយ ប៉ុន្តែ​ប្រ​សិន​ជា​ការ​កាត់​នោះ​ធ្វើ​ឡើង​ក្រោយ​អា​យុ​៣៥​ឆ្នាំ​  នោះ​​ហា​និភ័យ​នៅ​សល់​​ក្រោម​​​​៤៥​ភាគ​រយ​ប៉ុណ្ណោះ​ ។​ អត្ថ​ប្រ​យោជន៍​ពី​ការ​កាត់ចុង​នេះ​នឹង​កើន​ជិត​ទ្វេ​ដង​ ប្រ​សិន​ជា​អនុវត្ត​លើ​បុរស​ស្បែក​ខ្មៅ ។

វេជ្ជ​បណ្ឌិត Marie-Elise Parentមក​ពី​សាកល​វិទ្យា​ល័យ University of Quebec ថ្លែង​ថា​៖«នេះ​ជា​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​បំ​ផុត ក្នុង​ខណៈ​ដែល​បុរស​ស្បែក​ខ្មៅ​មាន​អត្រា​កើត​មហារីក​ប្រូ​ស្តាត​ខ្ពស់​ជាង​គេ​​​ក្នុង​ពិ​ភព​លោក​ ។ ការរក​ឃើញ​នេះ​ចាំ​បាច់​ត្រូវ​មាន​ការ​ពន្យល់​បន្ថែម​ទៀត​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​លើក​ក្រោយ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ចូល​រួម​ពី​បុរស​ស្បែក​ខ្មៅ​ច្រើន​ជាង​​​ពេល​នេះ »។

លោក​សាស្ត្រា​ចារ្យ​បាន​បន្ថែម​ថា ៖«ចំពោះ​ថា​ហេតុ​អ្វី​បាន​ជា ការ​កាត់​ចុង​លិង្គ​ក្រោយ​អា​យុ​៣៥​ឆ្នាំ​ផ្តល់​អត្ថ​ប្រ​យោជ​ន៍​ច្រើននោះ​ យើង​មិន​ទាន់​អាច​រក​ចម្លើយ​ឃើញ​នៅ​ឡើយ​ទេ »៕