ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ជំងឺមហារីក​មាត់ស្បូន ដែល​អាច​វិ​វត្ត​យ៉ាង​លឿន​រហូត​ក្លាយជា​ដុំ​សាច់​មហារីក

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក​វេជ្ជបណ្ឌិត ផេង សុធីរ ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​លើក​ឡើង​ថា តើ​អ្វី​ទៅ​ជា​ជំងឺមហារីក​មាត់ស្បូន? ជំងឺមហារីក​មាត់ស្បូន គឺជា​កា​រវិ​វត្ត​មិន​ប្រក្រតី និង​លឿន​ខុសធម្មតា នៃ​កោសិការ​របស់​មាត់ស្បូន​ស្ត្រី បង្កើត​បានជា​ដុំ​សាច់ ដែល​យើង​តែងតែ​ហៅ​ថា

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ផេង សុធីរ ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​លើក​ឡើង​ថា តើ​អ្វី​ទៅ​ជា​ជំងឺមហារីក​មាត់ស្បូន? ជំងឺមហារីក​មាត់ស្បូន គឺជា​កា​រវិ​វត្ត​មិន​ប្រក្រតី និង​លឿន​ខុសធម្មតា នៃ​កោសិការ​របស់​មាត់ស្បូន​ស្ត្រី បង្កើត​បានជា​ដុំ​សាច់ ដែល​យើង​តែងតែ​ហៅ​ថា ជា​ជំងឺ​ដុំ​សាច់​មហារីក​។ វា​មាន​និន្នាការ​រាលដាល​សរីរាង្គ​ជុំវិញ (Invasion) និង​សរីរាង្គ​នៅ​ឆ្ងាយ (Metastasis)​។ ជំងឺ​នេះ​ឈរ​លំដាប់​ទី​១ នៃ​ជំងឺមហារីក​របស់​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

តើ​ការ​ព្យាបាល​ជំងឺមហារីក​មាត់ស្បូន​មាន​អ្វីខ្លះ?
ការ​ព្យាបាល​ជំងឺមហារីក​មាត់ស្បូន ធ្វើ​តាម​ដំណាក់កាល​របស់​ជំងឺ (FIGO classification) ប៉ុន្តែ​ជា​ទូទៅ​ការ​ព្យាបាល​រួម​មាន – ការ​ព្យាបាល​ដោយ​កាំរស្មី (​ការ​បញ្ចាំង និង​ស្អំ​) – ការ​ចាក់​ថ្នាំ​គីមី – ការ​វះកាត់ ។

ហេតុ​អ្វី​ត្រូវការ​កាំរស្មី​ក្នុង​ការ​ព្យាបាល?
– ជា​វិធីសាស្ត្រ​ដើរតួ​យ៉ាង​សំខាន់​ដែល​ជា​លក្ខណៈ​ស្តង់ដា​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​មាត់ស្បូន​ចាប់ពី​ដំណាក់​ការ IB3-IVA (​ទំហំ​ដុំ​សាច់​ធំ​ជាង ៤​ស​.​ម ឫ​ដុំ​សាច់​រាលដាល​ដល់​សរីរាង្គ​ជាប់មាត់​ស្បូន​)​។
– ការ​ព្យាបាល​ដោយ​កាំរស្មី គឺ​មាន​គោលដៅ​ស​ម្លា​.​ប់ ឬ​បំផ្លាញ​កោសិកា​មហារីក ដោយ​រក្សា​នូវ​ការ​ប៉ះពាល់​ទៅ​លើ​សរីរាង្គ​ជិតខាង​ឲ្យ​បាន​តិចតួច​បំផុត​។
– ព្យាបាល​ក្នុង​គោលបំណង​ឲ្យ​ជា​សះស្បើយ (Curative radiotherapy) ៖ ការ​ព្យាបាល​ដោយ​កាំរស្មី បូក​រួម​ជាមួយនឹង​ការ​ព្យាបាល​ដោយ​ការ​ចាក់​ថ្នាំ​គីមី និង​ការ​ស្អំ​ដោយ​កាំរស្មី​។
– ព្យាបាល​ក្នុង​គោលបំណង​ពន្យារ ឬ​សម្រន់ (Palliative radiotherapy) ៖ ការ​ព្យាបាល​ដើម្បី​កាត់​បន្ថយ​នូវ​ការ​ឈឺចាប់ ឬ ទប់​មិន​ឲ្យ​មានការ​ហូរ​ឈាម​ភ្លាម​ៗ ដើម្បី​ពន្យា​ជីវិត និង​គុណភាព​ជីវិត​ចុង​ក្រោយ​របស់​អ្នកជំងឺ​។

ប្រភេទ​នៃ​ការ​ព្យាបាល​ដោយ​កាំរស្មី​ក្នុង​ជំងឺមហារីក​មាត់ស្បូន​មាន ៖
– ការ​បញ្ចាំង​កាំរស្មី (External Beam Radiotherapy) ៖ កាំរស្មី​ត្រូវ​បាន​បញ្ចេញ​ពី​ម៉ាស៊ីន ដោយ​មានការ​ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ដទៃ​ទៀត រហូត​ទៅ​ដល់​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​។
– ការ​ស្អំ​ដោយ​កាំរស្មី (Brachytherapy) ៖ ជា​ការ​ដាក់​បញ្ចូល​ប្រភព​កាំរស្មី​ឲ្យ​ជិត ឬ​ក្នុង​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​តែ​ម្តង ដោយ​កាំរស្មី​មិន​ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ផ្សេង​ៗ​។

លោក​វេជ្ជបណ្ឌិត ផេង សុធីរ ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​រំលឹក​ផង​ដែរ​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ​មេត្តា​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​យល់​ដឹង​បន្ថែម​ពី​ការ​ព្យាបាល​ជំងឺមហារីក​មាត់ស្បូន​ដោយ​កាំរស្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ