ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ថា​ វ៉ាក់សាំង​មាន​ស្រាប់​អាច​ការពារ​វីរុស​​បំប្លែង​​ថ្មី Omicron បាន

3 ឆ្នាំ មុន

WHO ៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា វ៉ាក់សាំង​ដែល​មាន​ស្រាប់​នៅ​តែ​អាច​ជួយ​ការពារ​អ្នកជំងឺ​ដែល​

WHO ៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា វ៉ាក់សាំង​ដែល​មាន​ស្រាប់​នៅ​តែ​អាច​ជួយ​ការពារ​អ្នកជំងឺ​ដែល​ឆ្លង​វីរុស​​បំប្លែង​​ថ្មី Omicron មិន​ឲ្យ​ធ្វើ​ទុក្ខ​ធ្ងន់ធ្ងរ​បាន​។

ការ​ថ្លែង​នេះ​កើតឡើង​ខណៈ​ដែល​ការ​ធ្វើតេស្ត​មន្ទីរពិសោធន៍​ដំបូង​នៃ​វីរុស​បំ​លែង​ថ្មី​នៅ​អា​ហ្វ្រិ​ច​ខាងត្បូង​បាន​បង្ហាញ​ថា វីរុស​អាច​គេ​ផុត​ពី​ផ្នែក​ខ្លះ​នៃ​ការ​ចាក់​វ៉ាក់សាំង Pfizer​។

អ្នក​ស្រាវជ្រាវ​និយាយ​ថា វា​នៅ​តែ​មានការ​សិក្សា​បន្ថែម​ទៀត​នូវ​របៀប​ដែល​អង្គ​ប​ដិ​ប្រាណ​របស់​វ៉ាក់សាំង​បន្សាប​វីរុស​ប្រភេទ​ថ្មី​នោះ​។

ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត Mike Ryan នាយក​ផ្នែក​សង្គ្រោះ​បន្ទាន់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា មិន​មាន​សញ្ញា​ណា​ថា វីរុស​​បំប្លែង​ថ្មី Omicron នឹង​អាច​គេច​ផុត​ពី​វ៉ាក់សាំង​ល្អ​ជាង​វីរុស​ផ្សេង​ទៀត​នោះ​ទេ និង​លើក​ឡើង​ថា​យើង​មាន​វ៉ាក់សាំង​ដែល​ប្រសិទ្ធភាព​ខ្ពស់​ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​គ្រប់​ប្រភេទ​រហូត​មក​ដល់​ពេល​នេះ​។

លោក​បញ្ជាក់​ទៀត​ថា ទិន្នន័យ​ដំបូង​បាន​បង្ហាញ​ថា​វីរុស​​បំប្លែង​​ថ្មី Omicron មិន​ធ្វើ​ឲ្យ​អ្នកជំងឺ​ឈឺ​ធ្ងន់ធ្ងរ​ជាង​អ្នកជំងឺ​ឆ្លង​វីរុស Delta និង​វីរុស​ផ្សេង​ទៀត​ទេ​។

ការ​សិក្សា​ថ្មី​របស់​អា​ហ្វ្រិ​ច​ខាងត្បូង ដែល​មិន​ទាន់​ត្រូវ​បាន​ពិនិត្យ បាន​រក​ឃើញ​ថា​វ៉ាក់សាំង Pfizer/BioNTech ប្រហែល​មាន​ប្រសិទ្ធភាព​តិច​ជាង ៤០​ដង​ប្រឆាំង​នឹង​វីរុស​បំ​លែង​ថ្មី Omicron ជាង​ប្រភេទ Covid ១៩​ដើម​។

ប៉ុន្តែ​សមត្ថភាព​របស់ Omicron ក្នុង​ការ​គេច​ពី​អង្គ​ប​ដិ​ប្រាណ​មិន​ពេញលេញ​ឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ Alex Sigal អ្នកឯកទេស​ខាង​មេរោគ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ ដែល​ដឹកនាំ​ការ​ស្រាវជ្រាវ​នេះ​។

លោក​ថ្លែង​បន្ត​ថា លទ្ធផល​ដោយ​ផ្អែក​លើ​ការ​ធ្វើតេស្ត​ឈា​.​ម​ពី​មនុស្ស​ចំនួន ១២​នាក់​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​ពី​វីរុស Omicron​។

លោក​និយាយ​ថា វ៉ាក់សាំង​នៅ​តែ​អាច​បន្សាប​ប្រឆាំង​នឹង​វីរុស​បំប្លែង​​ថ្មី​បាន ហើយ​វ៉ាក់សាំង​ជំរុញ​ប្រហែល​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​។

ទិន្នន័យ​បន្ថែម​អំពី​របៀប​ដែល​វ៉ាក់សាំង Pfizer អាច​ប្រឆាំង​នឹង​វីរុស​​បំប្លែង​​ថ្មី ត្រូវ​គេ​រំពឹង​ថា​នឹង​ចេញផ្សាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខា​មុខ​ទៀត​។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ទិន្នន័យ​នៅឡើយ​ទេពី​វ៉ាក់សាំង Moderna វ៉ាក់សាំង Johnson & Johnson និង​វ៉ាក់សាំង​ផ្សេង​ៗ​ទៀត ក្នុង​ការ​ប្រឆាំង​វីរុស Omicron៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ