ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ដុំ​ក្នុង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​មហារីក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត មិន​ត្រូវ​ធ្វេសប្រហែស​!

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រ​ពេញទី​រ៉ូ​អ៊ី​ត មា​នទី​តាំងនៅ​ខាង​មុខ​បំពង់​.​ក ហើយ​ដូច​ក្រពេញ​ដទៃ​ទៀត​ដែរ មានមុខ​ងារ​ផលិត​អ័រម៉ូន​។ ធម្មតា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត មាន​ភាព​ស្មើរ​សាច់​។ គេ​អាច​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ ក្រ​ពេញទី​រ៉ូ​អ៊ី​ត មា​នទី​តាំងនៅ​ខាង​មុខ​បំពង់​.​ក ហើយ​ដូច​ក្រពេញ​ដទៃ​ទៀត​ដែរ មានមុខ​ងារ​ផលិត​អ័រម៉ូន​។ ធម្មតា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត មាន​ភាព​ស្មើរ​សាច់​។ គេ​អាច​ដឹង​ថា ក្រ​ពេញទី​រ៉ូ​អ៊ី​ត មាន​ភាពស្មើសាច់ ឬ​អត់ តាម​រយៈ​ការ​ពិនិត្យ​រាង​កាយ​-​ស្ទាប (Physical Examination-Palpation) ហើយ​រឹតតែ​ច្បាស់ គឺ​ការ​ពិនិត្យ​អេកូ​សាស្ត្រ (Echography)​។ នេះ​ជា​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​អង់​ដូ​គ្រី​ន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឲ្យ​ដឹង​បញ្ហា ក្រ​ពេញទី​រ៉ូ​អ៊ី​ត ដុំ​ក្នុង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​មហារីក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ។

ដុំ​ក្នុង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត អាច​ជា​ដុំ​មហារីក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ ទោះបី​មាន​អត្រា​តិចតួច​យ៉ាងណា​ក្តី ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ដែរ​។ ម្យ៉ាងទៀត ចំពោះ​មហារីក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត បើ​ដឹង​ទាន់​ពេលវេលា​ភាគច្រើន​លើសលប់ គឺ​អាច​ជួយ​សង្គ្រោះ​បាន​។ តើ​ធ្វើ​ម្តេច​ទើប​ដឹង? មើល​ឈាម​មិន​អាច​ដឹង​ទេ​! វិធី​សាមញ្ញ​បំផុត គឺ​យក​ម្ជុល​តូចឆ្មា​ល់ ត្បាល់​យក​សាច់ដុំ​ក្នុង​ក្រ​ពេញទី​រ៉ូ​អ៊ី​តទៅ​វិភាគ​។ វិធី​នេះ​មិន​មាន​ផល​រំខាន​អ្វី​ទេ​។ ពេល​ណា​យក​ម្ជុល​តូចឆ្មា​ល់ ត្បាល់​យក​សាច់ដុំ​ក្នុង​ក្រ​ពេញទី​រ៉ូ​អ៊ី​តទៅ​វិភាគ? ពេល​គ្រូ​វេជ្ជបណ្ឌិត​ស្ទាប​ប៉ះ ឬ​ពិនិត្យ​អេកូ​ឃើញ​។

លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ឯកទេស​ជំងឺ​ទឹកនោមផ្អែម និង​អង់​ដូ​គ្រី​ន​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា តែ​មិនមែន​អោយ​តែ​មាន​ដុំ​ត្រូវ​ត្បាល់​យក​សាច់​ទៅ​មើល​នោះ​ទេ​! មាន​ពីរ​ចំណុច​ដែល​ត្រូវ​ពិចារណា ហើយ​មិន​អាច​ខ្វះ ចំណុច​មួយ​ណា​បាន​ទេ ៖ – ទំ​ហុំ រូបរាង លក្ខ​ណះ​អេកូ​សាស្ត្រ របស់​ដុំ – ពិនិត្យ​ឈាម​មើល​មុខងារ របស់​ផលិត​អ័រម៉ូន របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត (​យើង​ត្រូវ​ចង​ចាំ​ថា វេជ្ជបណ្ឌិត​មិន​អាច​ត្បាល់ រឺ​ច្បិច​សាច់ ក្រពេញ​ណាមួយ ដោយ​មិន​បានដឹង ពីមុខ​ងារ បញ្ចេញ​អ័រម៉ូន​របស់​ក្រពេញ​នោះ​ទេ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ