ឥណ្ឌូនេស៊ីហាមឃាត់ការលក់សេរ៉ូ និងថ្នាំទឹកគ្រប់ប្រភេទ ក្រោយកុមារជិត១០០នាក់ស្លា.ប់
ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ីបានផ្អាកការលក់ស៊ីរ៉ូ (syrup) និងថ្នាំទឹកគ្រប់ប្រភេទ បន្ទាប់ពីកុមារ
ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ីបានផ្អាកការលក់ស៊ីរ៉ូ (syrup) និងថ្នាំទឹកគ្រប់ប្រភេទ បន្ទាប់ពីកុមារ
ឥណ្ឌូនេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ីបានផ្អាកការលក់សេរ៉ូ (syrup) និងថ្នាំទឹកគ្រប់ប្រភេទ បន្ទាប់ពីកុមារជិត ១០០នាក់បានស្លា.ប់ដោយសារជំងឺរបួសតម្រងនោម។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២០ តុលានេះ។
ការផ្អាកនេះកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពេលស៊ីរ៉ូក្អកនៅក្នុងប្រទេសហ្គាំប៊ី (Gambia) មានពាក់ព័ន្ធនឹងការស្លា.ប់របស់កុមារជិត ៧០នាក់។
ឥណ្ឌូនេស៊ីនិយាយថា ប្រភេទសេរ៉ូមួយចំនួនត្រូវបានរកឃើញថាមានផ្ទុកសារធាតុដែលធ្វើមានរបួសតម្រងនោមស្រួចស្រាវ (AKI) ដែលបានសម្លា.ប់កុមារចំនួន ៩៩នាក់នៅក្នុងឆ្នាំនេះ។
គេមិនបានដឹងច្បាស់ទេថាតើថ្នាំសេរ៉ូទាំងនោះត្រូវបាននាំចូល ឬជាផលិតផលក្នុងស្រុកនោះទេ។
នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីសុខាភិបាលឥណ្ឌូនេស៊ីនិយាយថា ពួកគេបានរកឃើញករណីរបួសតម្រងនោមស្រួចស្រាវក្នុងកុមារចំនួនប្រហែល ២០០នាក់ ដែលកុមារភាគច្រើនមានអាយុក្រោម ៥ឆ្នាំ។
កាលពីដើមខែនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសអាសន្នជាសកលជុំវិញសេរ៉ូមក្អកចំនួន ៤ប្រភេទដែលពាក់ព័ន្ធនឹងការស្លា.ប់កុមារជិត ៧០នាក់នៅក្នុងប្រទេសហ្គាំប៊ី។
WHO រកឃើញថា សេរ៉ូដែលត្រូវបានប្រើនៅហ្គាំប៊ី និងត្រូវបានផលិតដោយក្រុមហ៊ុនឥណ្ឌាមានផ្ទុកបរិមាណឌីអេទីលីនគ្លីកូល (diethylene glycol ) និងអេទីឡែនគ្លីកូល (ethylene glycol) ដែលមិនអាចទទួលយកបាន។ អង្គការពិភពលោកនេះបញ្ជាក់ថា សេរ៉ូទាំងនោះមានសក្តានុពលទាក់ទងនឹងការរបួសតម្រងនោមរបស់កុមារ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរឥណ្ឌូនេស៊ីមិនបានបង្ហាញពីម៉ាក ឬប្រភេទសេរ៉ូដែលពាក់ព័ន្ធនឹងការធ្វើឱ្យកុមារឈឺនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរគ្រាន់តែផ្អាកការលក់ និងការចេញវេជ្ជបញ្ជាលើថ្នាំទឹក និងសេរ៉ូគ្រប់ប្រភេទ៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ