ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​ខ្ពស់​នៃ​អ្នក​គេង​ស្រមុក ដែល​គ្រប់​គ្នា​គួរតែ​ដឹង​!

2 ឆ្នាំ មុន

អង់គ្លេស ៖ បើ​តាម​ការ​ប៉ាន់​ប្រមាណ​ពី​អ្នកជំនាញ​បង្ហាញ​ថា ប្រមាណ​៤៥%​នៃ​មនុស្ស​ពេញវ័យ​គេង​

អង់គ្លេស ៖ បើ​តាម​ការ​ប៉ាន់​ប្រមាណ​ពី​អ្នកជំនាញ​បង្ហាញ​ថា ប្រមាណ​៤៥%​នៃ​មនុស្ស​ពេញវ័យ​គេង​ស្រមុក​ជា​សញ្ញា​ហានិភ័យ​ខ្ពស់​នៃ​សុខភាព និង​អាច​ធ្ងន់ធ្ងរ​ជាង​នេះ ដែល​មនុស្ស​គ្រប់​គ្នា​ពុំ​បានដឹង​។
កត្តា​នៃ​ការ​គេង​ស្រមុក​អាច​បណ្តាល​មក​ពី​បញ្ហា​គ្រប់​បែប​យ៉ាងដូច​ជា ការ​អា​ឡែ​ស៊ី ការ​ជក់បារី ការ​ផឹកស្រា​ច្រើន​ពេក ឬ​ការ​លើស​ទម្ងន់​។ ទោះ​យ៉ាងណា ការ​គេង​ស្រមុក​ក៏​អាច​ជា​សញ្ញា​គ្រោះថ្នាក់​នៃ​ការ​គេង​មិន​ដកដង្ហើម ដែល​ត្រូវ​បាន​ហៅ​ថា «Sleep Apnea»​។

របាយការណ៍​ពី​សេវាកម្ម​សុខភាព​ជាតិ (NHS) នៃ​ចក្រភព​អង់គ្លេស បាន​បង្ហាញ​ថា រោគ​សញ្ញា​នៃ​ការ​គេង​មិន​ដកដង្ហើម​រួម​មាន ការ​ដកដង្ហើម​ម្តង​ហើយ​ម្តងទៀត ឈប់ និង​ចាប់ផ្តើម ដែល​ត្រូវ​បាន​ហៅ​ថា ដំណេក​ធ្ងន់ធ្ងរ​។ ការ​គេង​ភ្ញាក់​ញឹកញាប់​នៅ​ពេញ​យប់ និង​ការ​បង្ក​ទៅ​ជា​ហឺត ឬ​សំឡេង​ស្រមុក​។ ហើយ​ជា​លទ្ធផល អ្នក​អាច​នឹង​ភ្ញាក់​ពី​គេង​ដោយ​ឈឺក្បាល ហើយ​មាន​អារម្មណ៍​អស់កម្លាំង​ខ្លាំង និង​ពិបាក​ផ្តោតអារម្មណ៍​នៅ​ពេល​ថ្ងៃ​។

វា​អាច​ពិបាក​ក្នុង​ការ​ដឹង​ថា តើ​អ្នកជា​មនុស្ស​គេង​មិន​ដកដង្ហើម​ឬ​អត់? ដោយសារ​ខ្លួន​អ្នក​កំពុង​គេង​លក់​។ ដូច្នេះ​អ្នក​គួរ​ប្រាប់​នរណា​ម្នាក់ ដែល​អ្នក​នៅ​ក្បែរ​ខ្លួន​អ្នក​ឱ្យ​ជួយ​កត់សម្គាល់​នៅ​ពេល​អ្នក​គេង​លក់​។ ហើយ​នៅ​ក្នុង​ករណី​ប្រសិនបើ​អ្នកដឹង​ថា ខ្លួន​មនុស្ស​គេង​មិន​ដកដង្ហើម រឿង​ដ៏​សំខាន់​អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ថា អ្នកមាន​ការ​គេង​មិន​ដកដង្ហើម និង​កម្រិត​ធ្ងន់ធ្ងរ​ប៉ុនណា?

បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត Chad Denman អ្នកឯកទេស​ដំណេក​នៅ​មជ្ឈមណ្ឌល Sleep Cycle Center សហរដ្ឋអាមេរិក បាន​ប្រាប់​គេហទំព័រ WebMD ថា អ្នក​ដែល​មិន​បាន​ព្យាបាល​រោគ​សញ្ញា​ការ​គេង​មិន​ដកដង្ហើម អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​។ ដោយ​គាត់​បាន​និយាយ​ថា «​ការ​គេង​មិន​ដកដង្ហើម និង​ការ​ស្លាប់​គឺ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​។ អ្នកតស៊ូ​ជាមួយនឹង​ការ​គេង​មិន​ដកដង្ហើម​ប្រឈម​ការ​ស្ទះដង្ហើម មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​គាំងបេះដូង ឬ​ស្លាប់​មុន​អាយុ​រហូត​ដល់ ៣០% ជាមួយនឹង​អត្រា​មរណភាព​ខ្ពស់​បំផុត​នៅ​អាយុ​៥៥​ឆ្នាំ​»​។

លោក​បាន​បន្ថែម​ថា «​ការ​គេង​មិន​ដកដង្ហើម​គឺ​ទាក់ទង​នឹង​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា ជំងឺ​បេះដូង ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ ហើយ​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ទាំង​អស់នេះ អាច​បណ្តាល​ឱ្យ​ស្លាប់​ជា​លទ្ធផល​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​តាម​រយៈ​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ផ្សេង​ៗ​គ្នា​»​។

ការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​គឺ​អាច​ប្រើ​បាន នៅ​ក្នុង​លក្ខខណ្ឌ​បើជា​កម្រិត​ស្រាល នោះ​ពុំ​ចាំបាច់​ទទួល​ការ​ព្យាបាល​ឡើយ​។ ប៉ុន្តែ​បើ​កម្រិត​ធ្ងន់ធ្ងរ​ជាង​នេះ អ្នក​ដែល​មានការ​គេង​មិន​ដកដង្ហើម​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​ប្រើ​ម៉ាស៊ីន​សម្ពាធ​ខ្យល់​វិជ្ជមាន (CPAP) ដើម្បី​ជួយ​សម្រួល​ផ្លូវដង្ហើម​។

ការ​សិក្សា​នៅ​ក្នុង​ឆ្នាំ ២០២០ ដែល​ចេញផ្សាយ​ដោយ ERJ Open Research ដែល​ជា​ទិនានុប្បវត្តិ​នៃ​ការ​ស្រាវជ្រាវ​ដោយ​សមាគម​ផ្លូវដង្ហើម​អឺរ៉ុប​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយ អ្នក​បាន​ប្រើ​ម៉ាស៊ីន CPAP រយៈពេល​យូរ​បាន​ជួយ​កាត់​បន្ថយ​ការ​ស្លាប់ រួម​និង​កាត់​បន្ថយ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​សរសៃឈាម​បេះដូង​ផង​ដែរ​៕ (​ដកស្រង់​ចេញពី LADbible)

ម៉ាស៊ីនសម្ពាធខ្យល់វិជ្ជមាន (CPAP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ