ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់អាងទឹកស្ទឹងស្វាហាប់ នឹងជួយកាត់បន្ថយទឹកជំនន់ និងបម្រើវិស័យកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ

1 នាទី មុន

​ខេត្តកំពង់ស្ពឺ៖ ទំនប់អាងទឹកស្ទឹងស្វាហាប់ នៅពេលសាងសង់រួចជាស្ថាពរ នឹងជួយកាត់បន្ថយទឹកជំនន់​ និងស្តុកទឹកបានជាង ១៥០លានម៉ែត្រគុប ដែលបម្រើឱ្យវិស័យកសិកម្ម ទឹកស្អាត ឧស្សាហកម្ម ការចិញ្ចឹមសត្វ…


ខេត្តកំពង់ស្ពឺ៖ ទំនប់អាងទឹកស្ទឹងស្វាហាប់ នៅពេលសាងសង់រួចជាស្ថាពរ នឹងជួយកាត់បន្ថយទឹកជំនន់​ និងស្តុកទឹកបានជាង ១៥០លានម៉ែត្រគុប ដែលបម្រើឱ្យវិស័យកសិកម្ម ទឹកស្អាត ឧស្សាហកម្ម ការចិញ្ចឹមសត្វ និងវិស័យ​ផ្សេងៗទៀត ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម​ បានឱ្យដឹងថា ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងនៃគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ​រួមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត បានចុះពិនិត្យទីតាំងដែលត្រូវសាងសង់ទំនប់អាងទឹកនៃគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ ដែលមានទីតាំងស្ថិតនៅក្នុងឃុំចំការបុក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ឈានដល់ដំណាក់កាលជ្រើសរើសក្រុមហ៊ុនសាងសង់ ហើយអាចនឹងចាប់ដំណើរការសាងសង់នៅចុងឆ្នាំ២០២៥នេះ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ទំនប់អាងទឹកស្ទឹងស្វាហាប់នេះ នៅពេលសាងសង់ចប់ នឹងជួយកាត់បន្ថយទឹកជំនន់នៅផ្នែកខាងក្រោម និងស្តុកទឹកបានជាង ១៥៣លានម៉ែត្រគុប ដែលបម្រើឱ្យវិស័យកសិកម្ម ទឹកស្អាត ឧស្សាហកម្ម ការចិញ្ចឹមសត្វ និងវិស័យ​ផ្សេងៗទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ