ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក ត្រៀមអន្តរាគមន៍​កូនរដូវប្រាំង ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល នាពេលខាងមុខ

1 ម៉ោង មុន

ខេត្តកណ្ដាល៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក បានណែនាំមន្ដ្រីបច្ចេកទេសឱ្យបន្ដពង្រឹង និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសត្រៀមរួចជាស្រេចសម្រាប់កិច្ចការងារអន្តរាគមន៍រដូវវស្សា និងកូនរដូវប្រាំងខាងមុខនេះ។ ការថ្លែងនេះរបស់ ​ឯកឧត្តម សុត រស្មី…

ខេត្តកណ្ដាល៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក បានណែនាំមន្ដ្រីបច្ចេកទេសឱ្យបន្ដពង្រឹង និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសត្រៀមរួចជាស្រេចសម្រាប់កិច្ចការងារអន្តរាគមន៍រដូវវស្សា និងកូនរដូវប្រាំងខាងមុខនេះ។

ការថ្លែងនេះរបស់ ​ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) នៅថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២៥ ​ក្នុងឱកាសបានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ​រួមទាំងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត ចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ការងារជួសជុលថែទាំម៉ាស៊ីនបូមទឹកចល័ត និងថែទាំស្ថានីយឧតុនិយម ក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញ។

បើតាមក្រសួងធនធានទឹក ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានអញ្ជើញចុះពិនិត្យវាយតម្លៃការងារនៅតាមទីតាំងចំនួនពីរគឺ៖
ទី១)ការងារជួសជុលថែទាំម៉ាស៊ីនបូមទឹកចល័ត (ឥណ្ឌា) ធុនមធ្យម កម្លាំង ៦៥សេសចំនួន ១១គ្រឿង នៅមូលដ្ឋានគ្រឿងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៥ ដែលសម្រេចបាន ១០០%។
ទី២)ការងារថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ដែលសម្រេចបាន ១០០%។

ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម និងនាយកដ្ឋានឧតុនិយម ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារបានត្រឹមត្រូវល្អប្រសើរទៅតាមលក្ខណ:បច្ចេកទេស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ