ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវបិទនេសាទ! កើតមានបទល្មើសពេញបន្ទុកបង្ក្រា.បមិនឈ្នះទេ

11 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ បើ​ទោះបីជា​មានការ​បង្ក្រាប​មិន​បន្ធូរ​ដៃ​ពី​សំណាក់​កម្លាំងយោធា និង​មន្ត្រី​ជំនាញ​យ៉ាងណា​ក្តី ក៏​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​តែ​បន្ត​កើត​មាន​ឡើង​ឥត​ឈប់​ឈរ​និង​ស្ទើរ​គ្រប់​ទីកន្លែង ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។ បទល្មើស​ទាំងនេះ​កើតឡើង​ចំ​ពេល​ដែល ខែសីហា នេះ​ជា​រដូវ​ហាមឃាត់​ការ​នេសាទ​ដាច់ខាត ព្រោះ​ជា​រដូវ​ត្រី​ពង​កូន​។…

ខេត្តកំពង់ឆ្នាំង​ ៖ បើ​ទោះបីជា​មានការ​បង្ក្រាប​មិន​បន្ធូរ​ដៃ​ពី​សំណាក់​កម្លាំងយោធា និង​មន្ត្រី​ជំនាញ​យ៉ាងណា​ក្តី ក៏​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​តែ​បន្ត​កើត​មាន​ឡើង​ឥត​ឈប់​ឈរ​និង​ស្ទើរ​គ្រប់​ទីកន្លែង ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។ បទល្មើស​ទាំងនេះ​កើតឡើង​ចំ​ពេល​ដែល ខែសីហា នេះ​ជា​រដូវ​ហាមឃាត់​ការ​នេសាទ​ដាច់ខាត ព្រោះ​ជា​រដូវ​ត្រី​ពង​កូន​។

កាលពី​ថ្ងៃ​ទី ២៣ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រុម​អ្នក សារព័ត៌មាន​មួយ​ក្រុម​ដែល​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ ស្តែង បាន​ប្រទះ​ឃើញ របាំង​លប​សាច់​អួន សរុប​ជាង ៤០ កន្លែង នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ចំនួន​ពីរ គឺ ស្រុក​កំពង់លែង និង ស្រុក​ជល​គី​រី​។

របាំង​លប​សាច់​អួន​ខុសច្បាប់​ទាំងនោះ​មាន​ប្រវែង​ចាប់ពី ២០០ ម៉ែត្រ​ទៅ ៩០០ ម៉ែត្រ ដោយ​មាន​ទំហំ​ក្រឡា​ចាប់ ពី ២ ហ៊ុន ទៅ ២ ហ៊ុន​កន្លះ ដែល​ជា​ឧបករណ៍​នេសាទ​ហាមឃាត់​ក្នុង​រដូវ​បិទ​នេសាទ​។
ទីតាំង​ដែល​រក​ឃើញ​បទល្មើស​ទាំង ៤០ របាំង​នោះ​រួម មាន​÷​នៅ​ស្រុក​កំពង់លែង​នៅ​ចំណុច​នគរ​ទ្វីប មាន ៨ របាំង​,​ចំណុច​សំរោង​សែន​មាន ១០ របាំង និង​នៅ​ស្រុក​ជល​គី​រី​ក្នុង​ឃុំ​ពាម​ឆ្កោក​ស្ថិត​ចំណុច​ខាងលិច​ភូមិ​ក្បាល កន្លង់​មាន ៨ របាំង​,​ចំណុច​ខាងកើត​ភូមិ​ក្បាល​កន្លង់​មាន​១០ របាំង​,​ចំណុច​កប់​ចេះ​មាន ៦ របាំង​។

នៅ​ក្នុង​ចំណោម​របាំង​ទាំងអស់ គេ​ក៏​បាន​រក​ឃើញ​របាំង ១​ខ្សែ​ដែល​មាន​ប្រវែង​វែង​ជាងគេ​បំផុត​គឺ​ជិត​១.០០០ ម៉ែត្រ (១​គីឡូម៉ែត្រ​) ដែល​មាន ឡុ​ក​ចំនួន ៦ (១ ឡុ​ក មាន​លប​ពី ១ ដល់ ៣)​។ របាំង​ខ្នាត​ធំ​នេះ ត្រូវ​បាន​គេ​អះអាង​ថា​មាន​ម្ចាស់​ឈ្មោះ បូ​រ៉ា រស់នៅ​ឃុំ​សំរោង​សែន​។

ក្រោយ​ពី​ក្រុម​អ្នក​សារព័ត៌​មានបាន​រាយការណ៍​អំពី​បទ ល្មើស​ទាំងនេះ​ទៅ​កាន់​មន្ត្រី​ជំនាញ​, មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា នឹង​ចុះ​បង្ក្រាប​ឱ្យ​អស់​ភ្លាម​ៗ​។

ទោះជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​ជំនាញ​ក៏​បាន​លើក​ឡើង​ថា ការ​ដាក់​របាំង​ទាំងនេះ តាម​ពិត​គឺ “​ពួក​គាត់​ដាក់​ម្នាក់​បន្តិច​ៗ ប៉ុន្តែ​ពេល​ដាក់​ត​ៗ​គ្នា ទើប​ឃើញ​ប្រវែង​វែង​បែប នេះ​”​។

ក្រុម​អ្នក​សារព័ត៌មាន​និង​ប្រជាពលរដ្ឋ​បាន​សង្កេត​ឃើញ ថា បទល្មើស​នេសាទ​នៅ​ចំណុច​ខាងលើ​នេះ ក្រោយ​ពី​មានការ​បង្ក្រាប​របស់​មន្ត្រី​ជំនាញ និង​កម្លាំងយោធា​ម្តង​ៗ ជនល្មើស​បាន​លួច​ចូល​ដាក់​វិញ​ជា​ដដែល​ហាក់បីដូចជា​វែក​ចក ដោយ​មិន​មានការ​កោតខ្លាច​ច្បាប់ និង​ទោស ទណ្ឌ​អ្វី​ឡើយ​។

ប្រជាពលរដ្ឋ​ដែល​ជា​អ្នកនេសាទ​ធម្មតា​បាន​សម្តែង​ការ​ព្រួយបារម្ភ និង​បាន​សំណូមពរ​ដល់​សមត្ថកិច្ច ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​តែ ពង្រឹង​យន្តការ​ច្បាប់​ស្តី​ពី​ជលផល ឱ្យ​បាន​ច្បាស់លាស់ ដោយ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ក្រុម​ឈ្មួញ​ដែល​ជំនាញ​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ បន្ត​ធ្វើ​សកម្មភាព​នៅ​ដដែល​ៗ​ដោយ​មិន​ចេះ​រាងចាល​ទៀត​នោះ​ទេ​។

តើ​លោក​អ្នក​យល់​ថា អាជ្ញាធរ​គួរ​ចាត់វិធានការ​បែប​ណា​ទៀត​ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់​ដែល​កើតឡើង​ដដែល​ៗ​ក្នុង​រដូវ​បិទ​នេសាទ​នេះ?

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ