ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​កាហ្វេ​ក្លែងក្លាយ​ធ្វើ​ពី​សណ្តែក ឬ​ពោត ចូល​ទីផ្សារ​កម្ពុជា​ពី​វៀតណាម

3 ម៉ោង មុន

កម្ពុជា​ត្រូវ​ប្រយ័ត្ន​រឿង​កាហ្វេ​ក្លែងក្លាយ​វៀតណាម​ឆ្មក់​ចូល​មក​កាន់​ប្រទេស​កម្ពុជា ពីព្រោះវៀតណាម​បាន​រក​ឃើញ និង​បង្ក្រាប​ការ​ផលិត​កាហ្វេ​ក្លែងក្លាយ ។ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​ប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប៉ូលិស​វៀតណាម​បាន​បើក​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​ទៅ​លើ​ឃ្លាំង​មួយ​ដែល​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ​ផលិត​កាហ្វេ​ក្លែងក្លាយ​ដែល​ផលិត​ពី​សណ្តែកសៀង បន្ទាប់​ពី​ការ​ឆ្មក់​ចូល​កាលពីដើម​ស​ប្តា​ហ៍​នេះ ។…

កម្ពុជា​ត្រូវ​ប្រយ័ត្ន​រឿង​កាហ្វេ​ក្លែងក្លាយ​វៀតណាម​ឆ្មក់​ចូល​មក​កាន់​ប្រទេស​កម្ពុជា ពីព្រោះ
វៀតណាម​បាន​រក​ឃើញ និង​បង្ក្រាប​ការ​ផលិត​កាហ្វេ​ក្លែងក្លាយ ។

ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​បាន​ប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប៉ូលិស​វៀតណាម​បាន​បើក​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​មួយ​ទៅ​លើ​ឃ្លាំង​មួយ​ដែល​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ​ផលិត​កាហ្វេ​ក្លែងក្លាយ​ដែល​ផលិត​ពី​សណ្តែកសៀង បន្ទាប់​ពី​ការ​ឆ្មក់​ចូល​កាលពីដើម​ស​ប្តា​ហ៍​នេះ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​VN Express​។

ក្រសួង​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប៉ូលិស​បាន​រឹបអូស​ផលិតផលកាហ្វេ​​ក្លែងក្លាយ​ចំនួន​៤,១​តោន និង​វត្ថុធាតុដើម​ចំនួន​៣​តោន​ក្នុងអំឡុងពេល​ឆ្មក់​ចូល ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ឡាំ​ដុ​ង​នៃ​តំបន់​ខ្ពង់រាប​កណ្តាល ។

យោង​តាម​សេចក្តីថ្លែងការណ៍ លោក លួង វៀត​គៀ​ម ម្ចាស់​ឃ្លាំង​បាន​សារភាព​ចំពោះប៉ូលិស​ថា ក្រុមហ៊ុន​របស់​គាត់​បាន​លាយ​សណ្តែកសៀង និង​រសជាតិ​ជាមួយ​គ្រាប់​កាហ្វេ ដើម្បី​ផលិត​កាហ្វេ​កិន​សម្រាប់​ទីផ្សារ​ក្នុងស្រុក ។ ប៉ូលិស​បាន​និយាយ​ថា ការ​ឆ្មក់​ចូល​ឃ្លាំង​នេះ​បាន​កើតឡើង​បន្ទាប់​ពី​ការ​ឆែកឆេរ​នៅ​ថ្ងៃ​អង្គា​រ៍លើ​ឡាន​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​ដឹក​កាហ្វេ​កិន​ចំនួន​១.០៥៦​ថង់ ដែល​មាន​ទម្ងន់​៥២៨​គីឡូក្រាម ដែល​មិន​មាន​ឯកសារ​ភ្ជាប់​មក​ជាមួយ ។

លោក ឃ្ចៀ​ន ក្វា​ង​ធឹ ពាណិជ្ជករ​កាហ្វេ​ម្នាក់​ដែល​មា​នទី​តាំងនៅ​ដា​ឡា​ត់​បាន​លើក​ឡើង​ថា ផលិតផល​កាហ្វេ​ក្លែងក្លាយ​មិនមែន​ជា​រឿង​កម្រ​នោះ​ទេ ហើយ​វា​អាច​ផលិត​ពីសណ្តែកសៀង ឬ​ពោត ឬ​សូ​ម្បី​តែ​ទាំង​ពីរ ។ លោក​បាន​អះអាង​ថា សណ្តែកសៀង និង​ពោត​អាច​បរិភោគ​បាន និង​មាន​តម្លៃ​ថោក​ជាង​គ្រាប់​កាហ្វេ​ពិត ប៉ុន្តែ​អ្នក​ណា​ដឹង​ថា វា​មាន​សុវត្ថិភាព​សម្រាប់​សុខភាព ក្នុង​ការ​ផឹក​ផលិតផល​កាហ្វេ​ក្លែងក្លាយ​ទាំងនេះ ឬ​អត់ ។

កាលពី​ឆ្នាំ​២០១៨ ប៉ូលិស​នៅ​តំបន់​ខ្ពង់រាប​កណ្តាល​វៀតណាម​ដដែល​នេះ បាន​ចាប់ខ្លួន​មនុស្ស​៥​នាក់​ដែល​សង្ស័យ​ថា បាន​ប្រើប្រាស់​សារធាតុ​គីមី​ពី​ថ្មពិល ដើម្បី​ជ្រលក់​ពណ៌​គ្រាប់​កាហ្វេ​ក្លែងក្លាយ​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ