ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ហ្វី​លី​ពី​ន​រំពឹង​នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំ​នេះ ជាមួយ​កំណើន​យ៉ាង​ហោច ៥%

2 ម៉ោង មុន

ទីក្រុង​ម៉ានីល ៖ យោង​តាម​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ហ្វី​លី​ពី​ន កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ថ្លែង​ថា សេដ្ឋកិច្ច​ប្រទេស​ហ្វី​លី​ពី​ន​នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំ​នេះ ជាមួយនឹង​កំណើន​យ៉ាង​ហោច​ណាស់ ៥%…

ទីក្រុង​ម៉ានីល ៖ យោង​តាម​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ហ្វី​លី​ពី​ន កាលពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ថ្លែង​ថា សេដ្ឋកិច្ច​ប្រទេស​ហ្វី​លី​ពី​ន​នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំ​នេះ ជាមួយនឹង​កំណើន​យ៉ាង​ហោច​ណាស់ ៥% ដោយ​មានការ​គាំទ្រ​ពី​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​រឹង​មាំ និង​ការ​អនុវត្ត​ដ៏​រឹង​មាំ​នៅ​ក្នុង​វិស័យ​រក​ចំណូល​សំខាន់​ៗ​របស់​ខ្លួន​។

សេដ្ឋកិច្ច​ហ្វី​លី​ពី​ន​បាន​កើនឡើង​ត្រឹមតែ ៤,៤% ប៉ុណ្ណោះ​នៅ​ឆ្នាំ ២០២៥ ដែល​ទាប​ជាង​គោលដៅ​រដ្ឋាភិបាល​ពី ៥,៥% ទៅ ៦,៥% សម្រាប់​ឆ្នាំ ២០២៦ ដោយសារ​រឿងអាស្រូវ​អំពើ​ពុក​រលួយ​បាន​ជះ​ឥទ្ធិពល​ដល់​ការ​ចំណាយ​សាធារណៈ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​អ្នក​ប្រើប្រាស់ និង​វិនិយោគិន​។
រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក ហ្វ្រេ​ឌ្រិ​ច ហ្គោ (Frederick Go) បាន​លើក​ឡើង​ថា មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​របស់​ប្រទេស​ហ្វី​លី​ពី​ន​នៅ​តែ​រក្សា​ដដែល ដោយ​អតិផរណា​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ ហើយ​ចំណាត់ថ្នាក់​ឥណទាន​នៅ​តែ​ដដែល​។ លោក​បាន​ប្រាប់​អ្នក​ព័ត៌មាន​បរទេស​ដូច្នេះ​ថា «​យើង (​ហ្វី​លី​ពី​ន​) នឹង​ងើបឡើង​វិញ ហើយ​យើង​ពិតជា​នឹង​មាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) យ៉ាង​ហោច​ណាស់ ៥%»​។

ជាមួយនឹង​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​កំពុង​តែ​កំណត់​គោលដៅ​កំណើន​រវាង ៥% ទៅ ៦% នៅ​ឆ្នាំ​នេះ​។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា សសរស្តម្ភ​ផ្សេង​ទៀត​នៃ​កំណើន​របស់​ហ្វី​លី​ពី​ន​នៅ​តែ​រឹង​មាំ និង​អាច​ទុកចិត្ត​បាន ដោយ​លើក​ឡើង​ពី​កំណើន​ប្រាក់​បញ្ញើ​ពី​បណ្តា​ពលករ​នៅ​ក្រៅប្រទេស និង​ប្រាក់​ចំណូល​ពី​វិស័យ​ការងារ​អាជីវកម្ម ដែល​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ