ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៥! ​អគ្គី​ភ័យ​កើតឡើង​៤៩​លើក​ ស្លា.ប់​២​នាក់ ​របួ.ស​៥​នាក់​ បាត់បង់​ទ្រព្យសម្បត្តិ​ជិត​២​លាន​ដុល្លារ

44 វិនាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ «​គ្រោះ​អគ្គី​ភ័យ​បាន​កើតឡើង​ចំនួន​៤៩ លើក​នៅ​ក្នុង​ឆ្នាំ​២០២៥​បើ​ប្រៀបធៀប​ឆ្នាំ​២០២៤ កើន​១៨​លើក បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​របួស​៥​នាក់ ខូចខាត​ទ្រព្យសម្បត្តិ​ក្លាយជា​ចំណី​ភ្លើង​ប្រមាណ​ជិត​២​លាន​ដុល្លារ​»។​ នេះ​ជា​ប្រសាសន៍​នៅ​ឡើង​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត​ថ្លែង​ក្នុង​ឱកាស​ទិវា​បង្ការ​ពន្លត់អគ្គីភ័យ​ដោយ​ធ្វើ​ឡើង​នៅ​សាល សន្និសី​ទ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៤…

ខេត្តកំពង់ចាម​ ៖ «​គ្រោះ​អគ្គី​ភ័យ​បាន​កើតឡើង​ចំនួន​៤៩ លើក​នៅ​ក្នុង​ឆ្នាំ​២០២៥​បើ​ប្រៀបធៀប​ឆ្នាំ​២០២៤ កើន​១៨​លើក បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់​របួស​៥​នាក់ ខូចខាត​ទ្រព្យសម្បត្តិ​ក្លាយជា​ចំណី​ភ្លើង​ប្រមាណ​ជិត​២​លាន​ដុល្លារ​»។​

នេះ​ជា​ប្រសាសន៍​នៅ​ឡើង​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា​អភិបាលខេត្ត​ថ្លែង​ក្នុង​ឱកាស​ទិវា​បង្ការ​ពន្លត់អគ្គីភ័យ​ដោយ​ធ្វើ​ឡើង​នៅ​សាល សន្និសី​ទ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ​ឆ្នាំ​២០២៦​។ ជាមួយ​នោះ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ច្រើន​រយ​នាក់​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ថា​ ពេល​ដែល​មាន​អគ្គី​ភ័យ​ឆាបឆេះ​ទ្រង់ទ្រាយ​តូច​នៅ​កន្លែង​ណាមួយ​យើង​មិន​ត្រូវ​មាន​អារម្មណ៍​តក់ស្លុត​នោះ​ទេ​ធ្វើ​យ៉ាងណា​ចិត្ត​គ្រប់គ្រង​ឲ្យ​បាន​នៅ​ស្ថានការណ៍​នោះ ដើម្បី​ជា​វាង​កុំ​ឲ្យ​រងើក​មួយ​ដុំ​ក្លាយជា​មហន្តរាយ​ធំ​បាត់បង់​នៅ​ទ្រព្យសម្បត្តិ​ក្នុង​ក្រុម​គ្រួសារ​។​ជាមួយ​នោះ​ត្រូវ​ចេះ​រួម​គ្នា​សាមគ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​សហគមន៍​ឲ្យ​បាន​ល្អ​ប្រសើរ​។

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា យោង​តាម​ការ​បង្ហាញ​របស់​សមត្ថកិច្ច​ជំនាញ​ដោយ​អ្នកមាន​រថយន្ត​ជិះ​ដាក់​ដប​ទឹក​សុទ្ធ​នៅ​ក្នុង​រថយន្ត​ហើយ​បិទ​កញ្ចក់​ជិត លុះ​ពេល​ដែល​ត្រូវ​ពន្លឺ​ថ្ងៃ​ចាំង​ឆ្លងកាត់​ដប​ទឹក​ដោយ​បង្កើត​ជា​កំ​ដៅ​ជា​ហេតុ​បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​រថយន្ត​ក៏​មាន​បើសិនជា​មានការ​ធ្វេសប្រហែស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ មក​ដល់​សម័យនេះ​គឺ​វិទ្យាសាស្ត្រ​មានការ​ជឿនលឿន​ទៅ​មុខ​បើសិន​មាន​ករណី​ឆេះ​ដប​សាំង​កើតឡើង​ឱ្យ​យើង​ប្រើ​ពិធី​បុរាណ​ពន្លត់​យក​ទឹក​ទៅ​ជា​ពីលើ​ភ្លើង​នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្លើង​កាន់តែ​ឆេះ​ធំ​ឡើង កត្តា​សំខាន់​បំផុត​គឺ​ត្រូវ​តែ​មាន​បំពង់​ពន្លត់អគ្គីភ័យ​សម្រាប់​បាញ់​ទប់ស្កាត់​ពន្លត់​ពេល​ដែល​ភ្លើង​អាប​ឆេះ ដើម្បី​ចៀសវាង​កុំឱ្យ​ភ្លើង​ឆេះ​រៀលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បញ្ជាក់​ថា ក្នុង​ករណី​បើ​មាន​អគ្គី​ភ័យ​កើតឡើង​នៅ​ត្រង់​ទីតាំង​ណាមួយ​សូម​ឲ្យ​សមត្ថកិច្ច​និង​មហាជន​ត្រូវ​តែ​ចេះ​រួបរួមសាមគ្គី​គ្នា​ដើម្បី​ជួយ​ពន្លត់ភ្លើង​ដែល​បាន​អផ្សុក​នោះ​ឲ្យ​រលត់​ទៅ​វិញ​។​មួយវិញទៀត​សមត្ថកិច្ច​មាន​ភារកិច្ច​ជួយ​ការពារ​ទ្រព្យ​របស់​អ្នក​រង​គ្រោះ​និង​ការពារ​ជនខិលខូច​មក​ក្លែងបន្លំ​យក​ទ្រព្យ​របស់​អ្នក​រង​គ្រោះ​។ កន្លង​ទៅ​ផ្ទះថ្ម​ល្វែង​នៅ​ខាងកើត​ផ្សារ​ធំ​ក្រុង​កំពង់ចាម​ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​នៅ​ជាន់​លើ​ទី​មួយ​ដែល​ជា​ផ្ទះ​លក់​គ្រឿង​ម៉ាស៊ីន ក្នុង​គ្រានោះ​រូប​លោក​បាន​ចុះ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ធ្វើ​យ៉ាងណា​បាញ់​ទឹក​ពន្លត់ភ្លើង​រហូត​ទទួល​បាន​ជោគជ័យ​ដោយ​មិន​ឆេះ​ឆ្លង​ទៅ​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ​ហើយ​ផ្ទះ​ដែរ​។​ធ្លាប់​ត្រូវ​បាន​ភ្លើង​ឆេះ​ពីរ​បី​លើ​រួច​មក​ហើយ​។

ជាមួយ​នោះ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​សំណូមពរ​ប្រជាពលរដ្ឋ​នៅ​តាម​ខ្នង​ផ្ទះ​នានា​ក្នុង​ខេត្តកំពង់ចាម​ដោយ​ផ្ទះ​នីមួយ​ៗ​ត្រូវ​តែ​មាន​បំពង​ពន្លត់អគ្គីភ័យ​យ៉ាង​ហោច​ណាស់​ក៏​មួយ​គ្រឿង​សម្រាប់​ទុក​បាញ់​ភ្លើង​ដែល​ឆេះ​ដោយ​ប្រការ​ណាមួយ ហើយ​មួយទៀត​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ដែល​ធំ​ក៏​ត្រូវ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​សម្រាប់​ទុក​ការពារ​បាញ់​ពន្លត់ភ្លើង​សង្គ្រោះ​បឋម​ទម្រាំ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​បាន​ទៅ​ដល់​បាញ់​ពន្លត់​តាម​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ