ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកនាំ​គុន​ខ្មែរ​ទៅ​ប៉ា​រី​ស​! CAMBODIA របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​ផ្តាច់មុខ បញ្ជូន​កីឡាករ​-​កីឡាការិនី​ចំនួន ៦ រូប ក្នុង «​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែ​ក្រ​វ៉ា​ត់​គុន​ខ្មែរ ជើងឯក​ប្រចាំ​ទ្វីបអឺរ៉ុប ឆ្នាំ​២០២៦»

1 នាទី មុន

រាជធានី​ភ្នំពេញ​ ៖ មោទនភាព​ក្នុង​ការ​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ លើ​ឆាក​អន្តរជាតិ​! CAMBODIA BLACK និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កម្ពុជា របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស…

រាជធានី​ភ្នំពេញ​ ៖ មោទនភាព​ក្នុង​ការ​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ លើ​ឆាក​អន្តរជាតិ​! CAMBODIA BLACK និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កម្ពុជា របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​ឧបត្ថម្ភ​ទាំងស្រុង​ក្នុង​ដំណើរ​ទៅ​ប្រកួត​ក្នុង «​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែ​ក្រ​វ៉ា​ត់​គុន​ខ្មែរ ជើងឯក​ប្រចាំ​ទ្វីបអឺរ៉ុប ឆ្នាំ ២០២៦» ដោយ​នាំ​យក​កីឡាករ​-​កីឡាការិនី​ជួរ​មុខ​ទាំង ៦ រូប​ទៅ​ប្រកួត​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ​។

ដំណើរការ​ចូលរួម​ប្រកួត​នេះ គឺជា​ការ​រួម​សហការ​គ្នា​រវាង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ ដើម្បី​បន្ត​នាំ​យកជ័យ​ជំនះ​ពី​ឆាក​អន្តរជាតិ​មក​មាតុភូមិ​វិញ ជា​ពិសេស​ផ្សព្វផ្សាយ​គុន​ខ្មែរ ​ឱ្យ​កាន់តែ​សាយភាយ​លើ​ឆាក​អន្តរជាតិ ​។ សម្រាប់​កីឡាករ​-​កីឡាការិនី ដែល​នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​-​កីឡាការិនី​បារាំង​លើ​សង្វៀន​នា​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ ២០២៦ រួម​មាន​៖ ពេជ្រ អាទិទេព​, ពេជ្រ សម្បត្តិ​, បឺត សង្ឃឹម​, ទូច ចាន់​វ​ត្តី​, សៀ ហៃ និង​ឈុត សេរី​វ៉ា​ន់​ថង ​។

ក្នុង​នោះ​ផង​ដែរ ដើម្បី​ជា​ការ​អរគុណ និង​លើកទឹកចិត្ត​ដល់​ភាព​អង់អាច​ក្លាហាន​របស់​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ IPCC របស់ វើក សេនា​គុន​ខ្មែរ​យ័ន្ត ៨ ទិស រដូវ​កាល​ទី ៣ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ប្រគល់​ទឹកប្រាក់​ឧបត្ថម្ភ​ចំនួន ១០ លាន​រៀល ជូន​ទៅ​ដល់​កីឡាករ កាន់ ម៉េ​ង​ហុង ដែល​បាន​ជួយ​សង្គ្រោះ​បងប្អូន​ដែល​ជាប់​គាំង​ក្នុង​ករណី​ឆាបឆេះ​អគ្គី​ភ័យ​ ។

ជា​ក្រុមហ៊ុន​ខ្មែរ គ្រប់គ្រង​ដោយ​សហគ្រិន​ខ្មែរ ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​បន្ត​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជា​ហូរហែ ជាមួយ​សហព័ន្ធ និង​បណ្តា​ក្លឹ​ប​ប្រដាល់​នានា ធ្វើ​យ៉ាងណា​បង្កើត​ឱកាស​បណ្តុះបណ្តាល​ធនធាន​កីឡាករ​-​កីឡាការិនី ផ្តល់​វេទិកា​បញ្ចេញ​សមត្ថភាព​ជា​បន្តបន្ទាប់ ថែម​ទាំង​ក្លាយជា​គំរូ ដល់​ពន្លក​កីឡាករ​វ័យក្មេង ដើម្បី​បន្ត​ផ្សព្វផ្សាយ​ពី​អត្តសញ្ញាណ​ជាតិ វប្បធម៌​ដ៏​អស្ចារ្យ​របស់​ខ្មែរ ពី​ក្នុងស្រុក​រហូត​ដល់​ឆាក​អន្តរជាតិ ​។ ជាក់ស្តែង ភេសជ្ជៈ​ប៉ូវ​កម្លាំង ទើបតែ​បញ្ចប់​ការ​ចូលរួម​ឧបត្ថម្ភ​ធំ​ក្នុង «​មហា​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​គុន​ខ្មែរ​លំដាប់ថ្នាក់​ពិភពលោក​» នា​ក្រុងព្រះសីហនុ ដែល​រួមចំណែក​ផ្សព្វផ្សាយ​ទាំង​គុន​ខ្មែរ និង​តំបន់​ទេសចរ​នៅ​កម្ពុជា​ទៅ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ​៕ អត្ថបទសហការ

ស្មារតី​រួបរួម​គ្នា ខ្មែរ ស្រលាញ់ ខ្មែរ
CAMBODIA នាំ​គុន​ខ្មែរ​ទៅ​កាន់​ទី​ក្រុងប៉ារីស
CAMBODIA BEER ពួតដៃគ្នា​នាំ​យក​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក