ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋភៀសសឹកជាង៨៣% បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ខណៈជាង១០ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅតាមជំរំ

2 ម៉ោង មុន

ស្ថានភាព​នៃ​ពលរដ្ឋ​ភៀស​សឹក​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​កាន់តែ​ប្រសើរ​ឡើង ខណៈ​ដែល​ចំនួន​អ្នក​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្តែង​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា មាន​ពលរដ្ឋ​ភៀស​សឹក​២.៣៦៣​នាក់​បន្ថែម​ទៀត បាន​បន្ត​វិល​ត្រឡប់​ទៅ លំនៅ​ឋាន​វិញ ។…

ស្ថានភាព​នៃ​ពលរដ្ឋ​ភៀស​សឹក​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​កាន់តែ​ប្រសើរ​ឡើង ខណៈ​ដែល​ចំនួន​អ្នក​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ។

ជាក់ស្តែង​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា មាន​ពលរដ្ឋ​ភៀស​សឹក​២.៣៦៣​នាក់​បន្ថែម​ទៀត បាន​បន្ត​វិល​ត្រឡប់​ទៅ លំនៅ​ឋាន​វិញ ។ ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង​៦​សែន​៤​ម៉ឺន​នាក់ មាន​ប្រមាណ​៥​សែន​៥​ម៉ឺន​នាក់ ឬ​ជាង​៨៣% បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ ។

ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា មាន​ពលរដ្ឋ​ភៀស​សឹក​ចំនួន​១០៩.០៤៤​នាក់​ទៀត កំពុង​បន្ត​ស្នាក់​អាស្រ័យ​តាម​ជំរំ​នានា ក្នុង​នោះ​ស្រី្ត​មាន​ចំនួន​៥៧.១៥៩​នាក់ និង​កុមារ​ចំនួន​៣៥.៦៧៣​នាក់​។

សូម​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ផ្តល់​សេវា​ថែទាំ​សុខភាព ស្បៀងអាហារ និង​សន្តិសុខ ដល់​ពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុង​ជំរំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ