ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! សត្វភេ​១ក្បាល ធ្លាប់ផ្តល់ភាពរីក​រាយ​ដល់ភ្ញៀវនៅអង្គរ ត្រូវរថយន្តបុ.កស្លា.ប់ហើយ​

28 វិនាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ គួរ​ឱ្យ​សោកស្តាយ​ណាស់​! សត្វ​ភេ​មួយ​ក្បាល ដែល​តែងតែ​បង្ហាញខ្លួន ផ្ដល់​ភាព​រីករាយ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ ក្បែរ​ប្រាសាទអង្គរវត្តនោះ​ ខណៈ​ពេល​នេះវា​កំពុងឡើង…

ខេត្ត​សៀម​រា​ប ៖ គួរ​ឱ្យ​សោកស្តាយ​ណាស់​! សត្វ​ភេ​មួយ​ក្បាល ដែល​តែងតែ​បង្ហាញខ្លួន ផ្ដល់​ភាព​រីករាយ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ ក្បែរ​ប្រាសាទអង្គរវត្តនោះ​ ខណៈ​ពេល​នេះវា​កំពុងឡើង មក​រត់​លេងឆ្លងផ្លូវ​ ត្រូវ​បាន​រថយន្ត​បុកស្លាប់​បាត់​ទៅ​ហើយ ​កាលពី​​រសៀល​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ​២០២៦ ត្រង់​ចំណុច​ពី​ខាង​កើត​កស្សិណ​ប្រាសាទអង្គរវត្ត លើ​ផ្លូវ​កៅស៊ូ ស្ថិត​នៅ​ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាប​ ខេត្តសៀមរាប ។

‎បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ឃើញ​សត្វ​ភេ​នោះ​រត់​ចុះ​រត់ឡើង​លើ​ផ្លូវ​កៅស៊ូ​ពីរ​ខាងកើត​ក​ក្សិណ​អង្គរវត្ត ឡើង​ពី​ទឹក​មក​រក​ចំណី​ស៊ី​ជា​អាហារ ខណៈ​ពេល​នោះ​ត្រូវ​រថយន្ត​បើក​មិន​បាន​មើល​ បណ្តាល​ឱ្យ​បុក​ស្លាប់សត្វភេនោះ​ភ្លាម​ៗ​នៅ​លើ​ដងផ្លូវ​តែ​ម្តង​។

បើ​តាម​ប្រសាសន៍​របស់​លោក សេង សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​ទេសចរណ៍ និង​វប្បធម៌ បាន​ឱ្យដឹង​តាម​ទូរស័ព្ទ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ​ថា សត្វ​ភេ​មួយ​ក្បាល ដែល​រថយន្ត បុក​ស្លាប់​នោះ នៅ​ខណៈ​ពេល​នោះ​ក្រុមរបស់​​លោក​បានចុះ​​ទៅ​ដល់កន្លែងកើតហេតុ​ មិន​បានឃើញ រថយន្ត​បង្ក​ម៉ាក​អ្វី​នោះ​ទេ ដោយសារ​ពេល​បុកសត្វភេរួច​ រថយន្តនោះ​បើក​ទៅ​បាត់​ហើយ ។ ណាមួយ ផ្លូវ​កៅស៊ូ​នោះ នៅ​ពេល​ថ្ងៃ​ស្ងាត់ផង​។

លោក​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៦ មុន​ពេល​កើតហេតុ សត្វ​ភេមួយក្បាល​នោះ តែង​តែ​ឡើង​ពី​ទឹក​ក​ក្សិណ​មក​លើគោក ផ្លូវ​កៅស៊ូ​ពីរ​ខាងកើតក​​ស្សិណ​អង្គរវត្ត​រត់​លេង​លើ​ដងផ្លូវ​កៅស៊ូ ជា​រៀង​រាល់ ។ តែ​អកុសល ថ្ងៃនេះ​ត្រូវ​រថយន្ត​បុក​ស្លាប់ ឬ​​សត្វសុនខ​​ខាំ​ក៏​លោក​មិន​បានដឹង​ដែរ ព្រោះ​សួរ​ទៅ​ខាង​សមត្ថកិច្ច​ ក៏​មិន​បានដឹង​ឡើយ ។

លោក​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​​កើតហេតុ​ ​កម្លាំង​មន្ត្រី​ទេស​ចរណ៍​របស់​លោក ដែល​យាម​តាម ប្រាសាទ និង​មន្ត្រី​សណ្តាប់ធ្នាប់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​យក​សត្វ​ភេ​នោះ​ទៅ​កប់​នៅ​ក្នុង​តំបន់ ប្រាសាទអង្គរវត្ត​រួចរាល់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ