ខេត្តក្រចេះ ៖ ក្នុងយុទ្ធនាការទប់ស្កាត់បទល្មើសធនធានធម្មជាតិ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានចុះបង្ក្រាប និងវាយកម្ទេចឡធ្យូងអត់ច្បាប់ចំនួន ៤កន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកអូរគ្រៀងសែនជ័យ ។
ជាក់ស្តែងក្រសួងបរិស្ថាន បានប្រកាសនាយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានកម្ទេចឡធ្យូងមិនមានច្បាប់អនុញ្ញាតចំនួន ៤កន្លែងនៅក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជយ័ ក្នុងដែនជម្រកសត្វព្រៃសំបូរ ។
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដែនជម្រកសត្វព្រៃសំបូរ បានដឹកនាំក្រុមល្បាតសហគមន៍អូរគ្រៀង ចុះល្បាតដល់ចំណុចមាត់អូរព្រះ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ និងបានវាយកម្ទេចឡធ្យូងចំនួន៤ឡ នៅឲភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ដើម្បីពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់បទល្មើសព្រៃឈើ ៕



ចែករំលែកព័តមាននេះ