ឆេះឃ្លាំងដាក់ទំនិញនៅជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក
- កំពត
ខេត្តកំពត ៖ ឃ្លាំងដាក់ទំនិញមួយដែលគេដឹកមកពីប្រទេសវៀតណាមមកដាក់នៅជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង8និង30នាទីយប់ថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2026 ។
ក្នុងករណីអគ្គិភ័យឆាបឆេះឃ្លាំងដាក់អីវ៉ាន់ខាងលើនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកំពតរួមទាំងរថយន្តនៅតាមបណ្ដាស្រុកផ្សេងៗរួមទាំងរថយន្តពន្លត់អគ្គិភ័របស់កងរាជអាវុធហត្ថខេត្តកំពតប្រមាណជា8គ្រឿងជួយបាញ់ទឹកពន្លត់ភ្លើងឆេះដាក់អីវ់ាន់មួយនេះ។
តាមការអោយដឹងពីលោកនាយប៉ុស្តិ៍រឬស្សីស្រុកខាងលិចបានប្រាប់អោយដឹងនាថ្ងៃទី2ខែកុម្ភៈនេះថា ករណីខាងលើបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋមានចំនួន2គ្រួសារ ក្នុងនោះម្ចាស់ផ្ទះទី១-ឈ្មោះទន់ សុគន្ធី ភេទប្រុស អាយុ37ឆ្នាំ បានខូចខាតទ្រព្យសម្បត្តិច្រើន ប៉ុន្តែផ្ទះមួយទៀតមិនខូចចខាតធ្ងន់ថ្ងរទេ។
ចំណែកឯមូលហេតុ ត្រូវបានលោកនាយប៉ុស្តិ៍ឱ្យដឹងថា មិនទាន់ដឹងនៅឡើយ តែភាគច្រើនគឺអាចបណ្តាលមកពីករណីទុស្សេខ្សែភ្លើង។
ពលរដ្ឋក៍បានលើកឡើងថាកុំតែបានរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បានទឹកពន្លត់កុំអីផ្ទះលក់ដូរនៅក្បែនោះត្រូវបានឆេះរាលដាលបន្តទៀត ៕





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ