ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​អគ្គី​ភ័យ​សម្លា.ប់​មនុស្ស​២០​នាក់​នៅ​ឆ្នាំ​២០២៥

14 ម៉ោង មុន
  • ភ្នំពេញ

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះ​មហន្តរាយ​អគ្គី​ភ័យ​ដែល​បាន​កើត ឡើង​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា មានការ​ថយ​ចុះ ប៉ុន្តែ​ករណី​គ្រោះថ្នាក់​ដល់​ជីវិត​គឺ​កើនឡើង​ច្រើន ។ ផ្អែក​តាម​ស្ថិតិ​រវាង​ឆ្នាំ​២០២៥ និង ឆ្នាំ​២០២៤…

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះ​មហន្តរាយ​អគ្គី​ភ័យ​ដែល​បាន​កើត ឡើង​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ដឹង​ថា មានការ​ថយ​ចុះ ប៉ុន្តែ​ករណី​គ្រោះថ្នាក់​ដល់​ជីវិត​គឺ​កើនឡើង​ច្រើន ។

ផ្អែក​តាម​ស្ថិតិ​រវាង​ឆ្នាំ​២០២៥ និង ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គី​ភ័យ​នៅ​ក្នុង​ឆ្នាំ​២០២៥ គឺ​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សំគាល់​ពោល​គឺ​ថយ​២០,៥​ភាគរយ ប៉ុន្តែ​ជន​រង​គ្រោះ​ដល់​ជីវិត​គឺ កើនឡើង​ដល់ ជិត​៤៣​ភាគរយ ហើយ​របួស​ក៏​មានការ​កើនឡើង​ផង​ដែរ ។

ក្នុង​ឆ្នាំ​២០២៥ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង ចំនួន​៨២៣ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២០ នាក់ និង​រង​របួស​ចំនួន ៥៩ នាក់ ឆេះ​ផ្ទះ​៨៣៧ ខ្នង តូប​ផ្សារ​២៧៤ តូប ឃ្លាំងទំនិញ ២៤ កន្លែង រោងចក្រ​សិប្បកម្ម ២៥ កន្លែង​និង​អគារ​រដ្ឋបាល ២៧​កន្លែង​។ ដោយឡែក​កាលពី​ឆ្នាំ​២០២៤ គ្រោះ​មហន្តរាយ​នេះ កើត​មាន​ចំនួន​១.០៣៥​លើក មនុស្ស​ស្លាប់​១៤​នាក់ រង​របួស​៤៣​នាក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ