ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACUកំពុងតាមចាប់មេខ្លោង និងអ្នកស៊ីឈ្នួល ប្រឡងជំនួសចូលសាលាពេទ្យ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កំពុង​តាម​ចាប់​មេ​ខ្លោង និង​អ្នកស៊ីឈ្នួល ប្រឡង​ជំនួស​ចូល​សាលា​ពេទ្យ​ ។ ​នេះ​បើ​តាម​លោក សយ…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កំពុង​តាម​ចាប់​មេ​ខ្លោង និង​អ្នកស៊ីឈ្នួល ប្រឡង​ជំនួស​ចូល​សាលា​ពេទ្យ​ ។ ​នេះ​បើ​តាម​លោក សយ ច័ន្ទ​វិ​ចិត្ត អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ការ​ប្រឡង​ចូល​សាលា​ពេទ្យ​ក្នុង​ដំណើរការ ២​ថ្ងៃនេះ (​ថ្ងៃ​សៅរ៍ ទី​៣១ ខែមករា និង​ថ្ងៃអាទិត្យ​ទី​០១ ខែកុម្ភៈ ឆ្នាំ ២០២៦) រៀបចំ​ដោយ​គណកម្មការ​ប្រឡង​ថ្នាក់​ជាតិ ក្នុង​វិស័យ​សុខាភិបាល ដើម្បី​ជ្រើសរើស​និស្សិត​ចូល​រៀន​រៀន​ថ្នាក់ ឆ្នាំ​ទី​១ កំរិត​បរិញ្ញាបត្រ​រង ចំនួន​៧ ១១០​នាក់ (​សម្រាប់​ចូល​រៀន​មហាវិទ្យាល័យ​សុខាភិបាល​ចំនួន​៣០០​នាក់​, វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខាភិបាល​យោធា​ចំនួន​៣០០​នាក់​, សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​បាត់ដំបង ចំនួន​១៦០​នាក់​, សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​កំពង់ចាម ចំនួន​២៥០​នាក់​, សាលា​មធ្យមសិក្សា​សុខាភិបាល​កំពត ចំនួន​២៥០​នាក់​, សាលា​មធ្យមសិក្សា​សុខាភិបាល​ស្ទឹង​ត្រែង​ចំនួន​២៥០​នាក់​, សាកលវិទ្យាល័យ អន្តរជាតិ​(​ភ្នំពេញ​) ចំនួន​២៥០​នាក់​, សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ចំនួន ២០០​នាក់​, សាកលវិទ្យាល័យ​ន័​រ​តុ​ន ចំនួន ១០០​នាក់​, សាកលវិទ្យាល័យ​ចេ​ន​ឡា​ភ្នំពេញ​ចំនួន ២៥០​នាក់​, សាកលវិទ្យាល័យ​ឡាយ​ហ្វ​ចំនួន ១០០​នាក់​, សាកលវិទ្យាល័យ​កំពង់ចាម​ចំនួន ១៥០​នាក់​, សាកលវិទ្យាល័យ​បូ​លី​ណូ​កំពង់ឆ្នាំង​ចំនួន ១៥០​នាក់​, វិទ្យាស្ថាន​វិទ្យា សាស្ត្រ​អាស៊ី​ចំនួន ២៥០​នាក់​, សាកលវិទ្យាល័យ​អង្គរ​ចំនួន ២៥០​នាក់​, វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ថែទាំ​បាត់ដំបង ចំនួន ១០០​នាក់​, និង​សាកលវិទ្យាល័យ​អន្តរជាតិ​សាខា​បាត់ដំបង​ចំនួន ១០០​នាក់​)​។

ឯកឧត្តម យិ​ន​ទៀង ពុទ្ធិ​រិ​ទ្ធ អនុប្រធាន​ទី​១ ACU ឱ្យ​ដឹង​ថា ការ​ប្រឡង​០២​ថ្ងៃនេះ អ​.​ប​.​ព​. ចាត់​បញ្ជូន​មន្ត្រី របស់​ខ្លួន​ចំនួន ២៦២ នាក់ ជា​កម្លាំង​ចំហរ សម្រាប់​ការ​សង្កេត​កាណ៍​ដំណើរការ​ប្រឡង ដឹកនាំ​ដោយ ឧបការី កែវ ធី​វុ​ធ ។ ACU​បាន​រៀបចំ​កម្លាំង​សំងាត់​មួយ​ចំនួន​ទៀត​ដឹកនាំ​ដោយ ឧបការី យិ​ន​ទៀង ពុទ្ធិ​រ៉ា ដោយ​មាន ឯកឧត្តម ហ៊ូ ស្ថាបនា អគ្គនាយក​ប្រតិបត្តិការ ACU​និង​នាយកដ្ឋាន​ចំនួន​០៣ ទៀត (​នាយកដ្ឋាន​គតិ​យុ​ត្ត​, នាយកដ្ឋាន​ចារកម្ម​, នាយកដ្ឋាន​សន្តិសុខ​) ហើយ​រក​ឃើញ​នៅ​ថ្ងៃ​ប្រឡង​ទី​១ នូវ​មេ​ក្លោ​ង​២​នាក់ និង​អ្នកស៊ីឈ្នួល​ប្រឡង​ជំនួស​២​នាក់ យក​មក ACU ។

លោក អ៊ុំ សំរាំង ប្រធាន​នាយកដ្ឋាន​ចារកម្ម ឱ្យ​ដឹង​ថា មេ​ក្លោ​ង​ទទួល​ប្រាក់​៨​ពាន់​ដុល្លារ ពី​បេក្ខជន​ម្នាក់​ៗ ហើយ​ប្រគល់​ឱ្យ​អ្នកស៊ីឈ្នួល​ប្រឡង​ជំនួស​ចំនួន​២​ទៅ​៣​ពាន់​ដុល្លារ​ក្នុង​បេក្ខជន​ម្នាក់ ដែល​ខ្លួន​បន្លំ​ខ្លួន​ចូល​ប្រឡង​ជំនួស ។ ឧបការី យិ​ន​ទៀង ពុទ្ធិ​រ៉ា និង អគ្គនាយក ហ៊ូ ស្ថាបនា ឱ្យ​ដឹង​ថា ខ្លួន​កំពុង​បន្ត​តាម​រក​អ្នកស៊ីឈ្នួល​ប្រឡង​ជំនួស និង​មេ​ក្លោ​ង​នៅ​ថ្ងៃ​ប្រឡង​ទី​២ នេះ​ទៀត គឺ​ថ្ងៃអាទិត្យ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ