ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ល.ន់​សាហា.វ​កណ្ដាលថ្ងៃត្រង់​ រយៈពេល​៤០​នាទី​កើតឡើង​០២​ករណី​ផ្ទួន​ៗ​គិត​ជា​មាស​អស់​ជាង​៥៥​តម្លឹង

8 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អំពើ​«​ប្លន់​»​ដែល​ធ្លាប់​មាន​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ពេល​នេះ​អំពើ​«​ប្លន់​»​ដែល​យើង​នឹង​ស្មាន​មិន​ដល់​ត្រឹម​រយៈពេល​៤០​នាទី​ប៉ុណ្ណោះ ​ជន​ដែល​គេ​មិន​ស្កាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​«​ប្លន់​» ដល់​ក្នុង​លំនៅ​ឋាន​ចំនួន​០២​លើក​ផ្ទួ​ន​ៗ​ក្នុង​ករណី​ផ្សេង​គ្នា​ទាំង​កណ្ដាលថ្ងៃត្រង់ និង​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ដោយ​ជនសង្ស័យ​បាន​ប្រើប្រាស់​ត្រឹម​កូនកាំបិត​០១​ប៉ុណ្ណោះ ។…

ខេត្តបាត់ដំបង ៖ អំពើ​«​ប្លន់​»​ដែល​ធ្លាប់​មាន​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ពេល​នេះ​អំពើ​«​ប្លន់​»​ដែល​យើង​នឹង​ស្មាន​មិន​ដល់​ត្រឹម​រយៈពេល​៤០​នាទី​ប៉ុណ្ណោះ ​ជន​ដែល​គេ​មិន​ស្កាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​«​ប្លន់​» ដល់​ក្នុង​លំនៅ​ឋាន​ចំនួន​០២​លើក​ផ្ទួ​ន​ៗ​ក្នុង​ករណី​ផ្សេង​គ្នា​ទាំង​កណ្ដាលថ្ងៃត្រង់ និង​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ដោយ​ជនសង្ស័យ​បាន​ប្រើប្រាស់​ត្រឹម​កូនកាំបិត​០១​ប៉ុណ្ណោះ ។

ជុំវិញ​អំពើ​«​ប្លន់​»​ក្នុង​លំនៅ​ឋាន​ទាំង​កណ្ដាលថ្ងៃត្រង់ ដែល​សមត្ថកិច្ច​ខាន​ជួប​យូរ​ឆ្នាំ​កន្លង​នេះ​បាន​ធ្វើ​ឲ្យ​មហាជន និង​សមត្ថកិច្ច​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះតែ​ខាន​ជួប​អំពើ​«​ប្លន់​»​បែប​នេះ​យូរ​ឆ្នាំ​កន្លង​មក ។ ជា​ពិសេស​ករណី​ចូល​«​ប្លន់​»​ផ្ទះ​ជាង​ស្ល​រមាស ដែល​អស់​ជាង​៥០​តំឡឹង ខណៈ​មួយ​ករណី​ទៀត អស់​ប្រហែល​ជិត​៤០០០​ដុល្លារ តែ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ទាំង​០២​ករណី ដោយសារ​ស្នាដៃ​លោក​ចោរ​ប្រើ​កាំបិត​ចា​.​ក់ និង​កា​.​ប់ ។

សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​របាយការណ៍​ជាក់លាក់​ស្ដី​ពី​អំពើ​«​ប្លន់​» ទាំង​០២​ករណី​ផ្ទូ​ន​ៗ​គ្នា​នេះ​នៅឡើយ​ទេ ព្រោះ​គេ​អះអាង​ថា កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការ​តាមដាន​មុខសញ្ញា​«​ប្លន់​»​នេះ ។ ប៉ុន្តែ​ប្រភព​ក្រៅផ្លូវការ បាន​ឲ្យ​ដឹង​ថា ករណី​ទី​១ ជនសង្ស័យ​ដែល​គេ​មិន​ស្កាល់​អត្តសញ្ញាណ​បាន​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​កា​.​ប់​ស្ត្រី​ម្នាក់​ដល់​ក្នុងផ្ទះ​រួច​«​ប្លន់​»​យក​លុយ​ខ្មែរ លុយ​ដុល្លារ និង​គ្រឿងអលង្ការ ដែល​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​៤០០០​ដុល្លារ ។

បើ​តាម​ប្រភព​ដដែល ៖ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែកុម្ភៈ នៅ​ចំណុច​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ។ ជន​រង​គ្រោះ​ឈ្មោះ គឿ​ន ម៉ា​រី​យ៉ា អាយុ​៣៩​ឆ្នាំ បណ្ដាល​ឲ្យ​រង​របួស និង​ដួល​សន្ល​.​ប់ ហើយ​ជនសង្ស័យ​ក៏​ដណ្ដើម​យក​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ ដែល​មាន​លុយ និង​គ្រឿងអលង្ការ ហើយ​បាន​រត់​ចេញ​ដោយ​សុវត្ថិភាព ។

ក្រោយ​ជន​មិន​ស្គាល់​មុខ​នេះ​«​ប្លន់​»​ស្ត្រី​រង​គ្រោះ​មិន​បាន​មួយ​ដង្ហើម​ច​ង្រឹ​ត​ផង ស្រាប់តែ​នៅ​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃ​ដដែល មាន​សេចក្ដីរាយការណ៍​យ៉ាង​ទន់​ហន់​ថា មាន​ជនសង្ស័យ​ម្នាក់​ចូល​«​ប្លន់​»​នៅផ្ទះ​«​ជាងមាស​»​ដ៏​ល្បី​មួយ​កន្លែង​ទៀត ស្ថិត​ក្នុងភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់​ដំប (​ត្រើយ​ខាងកើត​ស្ទឹង ទល់មុខ​សាលាខេត្ត​បាត់ដំបង​)​។

ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ព្រាល​ៗ​ថា ជនសង្ស័យ​តែ​ម្នាក់​ទេ ដែល​ចូល​«​ប្លន់​»​ផ្ទះ​ជាងមាស​នេះ ។ ជន​នោះ​ប្រដាប់​ដោយ​កូនកាំបិត​បាន​ដើរ​ចូល​ទៅ​កាន់​ម​ន្ទ​ប់​ជាង​«​ស្ល​រមាស​» ហើយ​ភ្លាម​ៗ​ជន​ដៃដល់​បាន​ធ្វើ​សកម្មភាព​វាយ និង​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ក្រោម​ឆ្អឹងជំនី ០១​កាំបិត រួច​«​ប្លន់​»​យក​មាសសន្លឹក ដែល​គេ​ប៉ាន់ស្មាន​ជាបឋម​ថា អស់​ប្រហែល​៥៥​តំឡឹង ។

ជន​រង​គ្រោះ​ឈ្មោះ អ៊ុំ សុខ​ចំរើន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​របរ​ជាង​ស្ល​រមាស ។ ក្រោយ​ធ្វើ​សកម្មភាព ជនសង្ស័យ​បាន​វេច​ខ្ចប់​មាស​ដ៏​សន្ធឹកសន្ធាប់​នោះ​រត់​ចេញ​គេចខ្លួន​ដោយ​សុវត្ថិភាព​ទៀត ។

ពាក់ព័ន្ធ​អំពើ​«​ប្លន់​»​ដ៏​គ​គ្លើ​ន​ទាំង​កណ្ដាលថ្ងៃត្រង់ និង​ចំ​កណ្ដាល​បេះដូង​ក្រុង​បាត់ដំបង​ទាំង​០២​ករណី​ផ្ទូ​ន​ៗ​នេះ មិន​មាន​មន្ត្រី​ទទួលខុសត្រូវ​ណា​ម្នាក់​បាន​បំភ្លឺ​លំអិត​ទេ ក្រៅពី​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ ។ គេ​បាន​ត្រឹម​និយាយ​ថា សមត្ថកិច្ច​កំពុង​តាម​តាម​រាល់​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្ទះ ឬ​នៅ​តាម​ដងផ្លូវ​សាធារណៈ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​សមត្ថកិច្ច​ដែរ​ថា គេ​មាន​តម្រុយ​ខ្លះ​ៗ​ហើយពី​មុខសញ្ញា​ជនសង្ស័យ ជា​ពិសេស​ករណី​ទី​១ ដែល​ចូល​«​ប្លន់​»​ស្ត្រី​ម្នាក់​ដល់​ក្នុងផ្ទះ ។

យ៉ាងណា នេះ​គ្រាន់តែ​ជា​សេចក្ដីរាយការណ៍​បឋម​ដែល​កោះសន្តិភាព​ទទួល​បាន​ល​ក្រៅផ្លូវការ​ពី​សមត្ថកិច្ច​ផង និង​សាច់ញាតិ​ជន​រង​គ្រោះ​ផង ឬ​ប្រជាពលរដ្ឋ​ខ្លះ​ៗ​ផង រីឯ​របាយការណ៍​ជាក់លាក់​យ៉ាងណា​នោះ​គេ​កំពុង​រង់ចាំ​លទ្ធផល​ពី​កម្លាំង​សមត្ថកិច្ច ដែល​កំពុងធ្វើការ​ស៊ើបអង្កេត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ