ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​​អគ្គិសនី​ឆេះ​ផ្ទះ​១​ខ្នង ក្នុងស្រុក​សាមគ្គី​មុនី​ជ័យ

13 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ត្រូវ​បាន អគ្គី​ភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ខណៈ​ដែល​ឆ្លង​ចរន្ត​ភ្លើង​បណ្តាល​ឱ្យ​ឆេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាំង​យប់​។ ហេតុ​ការ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ…

ខេត្តកំពង់ស្ពឺ​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ត្រូវ​បាន អគ្គី​ភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ខណៈ​ដែល​ឆ្លង​ចរន្ត​ភ្លើង​បណ្តាល​ឱ្យ​ឆេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាំង​យប់​។

ហេតុ​ការ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ ២០២៦​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្រសាំង ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ឱ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ដែល​អគ្គី​ភ័យ​បាន​ឆាបឆេះ​មាន​ទំហំ​៦ ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ក្រោម លើ​ឈើ ប្រក់​ហ្វី​ប​ប្រូ ជញ្ជាំង​ក្តា ស្ថិត​នៅ​ភូមិ​ព្រៃ​ក្រសាំង ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ប៉ន ថែ​ត ភេទ​ស្រី អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ថា ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​រង​ការ​ខូចខាត​ទាំងស្រុង​មាន​÷
-​គ្រែ​ចំនួន​៥​គ្រឿង
-​ពូក​ចំនួន ០៤
-​ទូ​ដាក់​សម្លៀក​បំពាក់​ចំនួន ០៤​គ្រឿង
-​ស្រូវ ០៥ កា​រ៉ុ​ង​(​បាវ​)
-​លុយ​ចំនួន​៤៥០,០០០​រៀល

-​សៀវភៅ​ស្នាក់​នៅ ០២ ក្បាល
-​សំបុត្រ​កំណើត​ចំនួន ៦ សន្លឹក
-​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ០៤
-​ទូរទស្សន៍ ០១​គ្រឿង
-​កញ្ចុះ​ធ្វើ​ពី​អំពី​ឬ​ស្សី​ប្រក់​ស្បូវ​ចំនួន​០១​គ្រឿង​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​១​ខ្នង​នេះ គឺ​បណ្តាល​មក​ឆ្លង​ចរន្ត​អគ្គី​ស​នី ក្លាយទៅជា​អណ្តាតភ្លើង​។ ចំពោះ​កិច្ច​ប្រតិបត្តិការ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០២ រថយន្ត កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ក្រសាំង មេ​ភូមិ ប្រជា​ការពារ និង​បងប្អូន​ប្រជាពលរដ្ឋ ប្រហែល ៦០​នាក់ ជួយ​អន្តរា​គមន៍​ពន្លត់ រហូត​ដល់​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៦​។

ករណី​នេះ​មិន​មានការ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ និង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​សត្វ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ