ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ពលករ និង​ពលរដ្ឋ​ខ្មែរ​ជាង ១​ពាន់​នាក់​បាន​ចូលរួម និង​ទទួល​បានការ​ងារ ក្នុង​វេទិកា​ការងារ​ នៅ​ខេត្តសៀមរាប

41 វិនាទី មុន
  • សៀមរាប

​រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​សរុប​ជាង ១​ពាន់​នាក់ បាន​ចូលរួម និង​ទទួល​បានការ​ងារ ​ពី​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

​រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​សរុប​ជាង ១​ពាន់​នាក់ បាន​ចូលរួម និង​ទទួល​បានការ​ងារ ​ពី​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៣១ ខែមករា និង​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៦ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា ក្រសួង​ការងារ​បាន​រៀបចំ ​វេទិកា​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រយៈពេល​ពីរ​ថ្ងៃ ​នៅ​ស្រុក​ស្រីស្នំ និង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដើម្បី​ផ្ដល់​ឱកាស​ការងារ សេវា​សន្តិសុខ​សង្គម និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដ៏​សម្បូរ​បែប​ ។

លោក​បន្ត​ថា វេទិកា​ការងារ​នេះ មាន​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ១ ៥៩៥​នាក់​ បាន​អញ្ជើញ​ចូលរួម ស្វែងរក​ការងារ​ធ្វើ ក៏​ដូច​ជា​ស្វែង​យល់​បន្ថែម ​អំពី​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម និង​ឱកាស​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ​ផង​ដែរ​ ។

នា​ឱកាស​នោះ អតីត​ពលករ​មក​ពី​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៦៤៣​នាក់ (​តួលេខ​បឋម​) ទទួល​បានការ​ងារ​ពី​ក្រុមហ៊ុន រោងចក្រ​ស ហ​គ្រាស​ធំ​ៗ​ចំនួន ៥ ដែល​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ ​ឱកាស​ការងារ និង​ជ្រើសរើស​កម្លាំង​ពលកម្ម​ ដល់​មូលដ្ឋាន ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​របស់​លោក ស៊ុន មេ​សា​ ។

អ្នកនាំពាក្យ​រូប​នេះ បាន​អំពាវនាវ​ដល់​បងប្អូន​អតីត​ពលករ​ខ្មែរ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​ពលរដ្ឋ​ខ្មែរ ដែល​មិន​បាន​ចូលរួម​វេទិកា​ការងារ​លើក​នេះ សូម​ទាក់ទង​ទៅ​កាន់​លេខ ១២៩៧ ដែល​មាន​មន្ត្រី​ក្រសួង​ការងារ​ នៅ​រង​ចាំ​ទទួល​ទូរ​សព្ទ​របស់​បងប្អូន ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ដើម្បី​ទទួល​បាន​ឱកាស​ការងារ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ​ ។

សូម​រំឭក​ផង​ដែរ​ថា គិត​មក​ដល់​ពេល​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​វេទិកា​ការងារ សរុប​ចំនួន ៥៨៥​លើក ដែល​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ និង​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ជាង ៦២​ម៉ឺន​នាក់ ​៕ អត្ថបទសហការ