ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ «​សាល​បដិសណ្ឋារកិច្ច​លំដាប់​ខ្ពស់​» នៅអាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដោយ​បាន​ផ្សារភ្ជាប់​ជាមួយ​រចនាបថ​ផ្ការំដួល​ដ៏​ល្អ​ឯក

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​ ៣០ ខែមីនា ឆ្នាំ​ ២០២៦ ៖ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​ ៣០ ខែមីនា ឆ្នាំ​ ២០២៦ ៖ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា (Lexus Cambodia) បាន​សម្រេច​សមិទ្ធផល​ថ្មី​មួយទៀត តាម​រយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ «សាល​បដិសណ្ឋារកិច្ច​លំដាប់​ខ្ពស់ Lexus Gallery Lounge» ដែល​ស្ថិត​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដើម្បី​បម្រើ​ជូន​អតិថិជន​ដែល​ជា​ឧត្តម​បុគ្គល​គ្រប់​រូប ​។ ការ​បង្កើត​ឡើង​នូវ​សាល​បដិសណ្ឋារកិច្ច​នេះ គឺជា​សក្ខីភាព​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់ ឡិច ស៊ឺ​ស ក្នុង​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធ​ដ៏​អស្ចារ្យ ស្រប​តាម​ស្មារតី អូ​ម៉ូ​តេ​ណា​ស៊ី (Omotenashi) ដែល​ជា​សិល្បៈ​នៃ​បដិសណ្ឋារកិច្ច​បែប​ជប៉ុន ក្នុង​ការ​បំពេញតម្រូវការ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​អតិថិជន​របស់​យើង ​។

ក្នុង​កម្មវិធី​ដ៏​អធិកអធម​នេះ ក៏​បាន​ទទួល​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ឧកញ៉ា លោក លោកស្រី និង​ភ្ញៀវ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ជា​ច្រើន​រូប ដោយ​អស់លោក​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​សាល​បដិសណ្ឋារកិច្ច​លំដាប់​ខ្ពស់​របស់ ឡិច ស៊ឺ​ស ពោរពេញ​ដោយ​ក្ដី​សោមនស្ស​ ។ សាល​បដិសណ្ឋារកិច្ច​លំដាប់​ខ្ពស់​នេះ មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ គោលបំណង​ចម្បង​នោះ​ គឺ​ដើម្បី​ពន្លេច​ឱ្យ​ឃើញ​ពី​រចនាបថ​បែប​ទំនើប​ដែល​ឆ្លុះ​បញ្ចាំង​ពី​ឧត្តមភាព ប្រណីតភាព និង​សិល្បៈ​ហត្ថកម្ម​ដ៏​ល្អ​ឯក ដែល​មានការ​បំផុសគំនិត​ពី​ផ្ការំដួល ដែល​ជា​ផ្កា​តំណាង​ជាតិខ្មែរ និង​ជា​ពិសេស​គឺ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​អត្តសញ្ញាណ​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ​ឱ្យ​កាន់តែ​មាន​វិសាលភាព​ឥត​ដែន​កំណត់ ​។

លោក Kensuke Tsuchiya អគ្គនាយក ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា ​៖ «​ឡិច ស៊ឺ​ស ជឿជាក់​ថា ភាព​ប្រណីត​ពិតប្រាកដ គឺ​ស្ថិត​នៅ​លើ​នវានុវត្តន៍​ដែល​ផ្តោត​លើ​ការ​គិតគូរ​យ៉ាង​ល្អិតល្អន់​»​ ។ លោក​បាន​បន្ថែម​ថា ការ​បង្កើត​សាល​បដិសណ្ឋារកិច្ច​លំដាប់​ខ្ពស់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​នេះ គឺជា​ការ​បង្ហាញ​ពី​ចក្ខុវិស័យ​របស់ ឡិច ស៊ឺ​ស ក្នុង​ការ​លើកកម្ពស់​កម្រិតជីវភាព​បែប​ស៊ី​វី​ល័យ និង​ការ​ផ្តល់​នូវ​ផាសុកភាព​ខ្ពស់​បំផុត​សម្រាប់​អតិថិជន​ ។

លើស​ពី​នេះ​ទៅ​ទៀត លោក​ឧកញ៉ា Charles Vann អគ្គនាយក​នៃ​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) បាន​មាន​ប្រសាសន៍​ថា ​៖ «​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ Lexus Gallery Lounge គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​បង្កើន​បទ​ពិសោធ​របស់​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ​។ តាម​រយៈ​កិច្ចសហការ​ជាមួយ Lexus យើង​មាន​គោលបំណង​លើកកម្ពស់​បរិយាកាស​ព្រ​លាន​យន្តហោះ ដោយ​ផ្តល់​ជូន​នូវ​សាល​ដ៏​ល្អ​ឯក និង​ប្រណីត ដែល​ឆ្លុះ​បញ្ចាំង​ពី​ផាសុកភាព នវានុវត្តន៍ និង​បដិសណ្ឋារកិច្ច​លំដាប់​ខ្ពស់​»​ ។

លោក​បាន​បន្ថែម​ថា​៖ «​គំនិត​ផ្តួចផ្តើម​នេះ គាំទ្រ​ដល់​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការ​ធ្វើ​ឱ្យ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ក្លាយជា​ច្រក​ទ្វារ​អន្តរជាតិ​ដ៏​ទំនើប និង​លំដាប់​ពិភពលោក ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​អ្នកដំណើរ​មក​ពី​ជុំវិញ​ពិភពលោក និង​ភ្ញៀវ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​» ​។

ក្រៅពី​បរិយាកាស​ដ៏​ប្រណីត ភ្ញៀវ​កិត្តិយស​ក៏​បាន​ទទួល​នូវ​បទ​ពិសោធ​ដ៏​ប្លែក​ភ្នែក​ជាមួយ​ការ​ដាក់​បង្ហាញ​នូវ​រថយន្ត​ Lexus ម៉ូ​ដែល LM និង LX ដែល​ជា​និមិត្តរូប​នៃ​ភាព​ថ្លៃថ្នូរ ប្រណីតភាព ភាព​អស្ចារ្យ និង​ឧត្តមភាព ​។ ជា​ពិសេស ភ្ញៀវ​កិត្តិយស​ទាំងអស់​ក៏​បាន​រីករាយ​ជាមួយ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ អម​ដោយ​ការ​រៀបចំ​ភេសជ្ជៈ និង​អាហារ​សម្រន់​ដែល​សម្រិតសម្រាំង​យ៉ាង​ពិសេស ​។
ការ​បើក​សម្ពោធ​សាល​បដិសណ្ឋារកិច្ច​លំដាប់​ខ្ពស់​របស់ ឡិច ស៊ឺ​ស នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​នា​ពេល​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយទៀត​របស់ ឡិច ស៊ឺ​ស ខេ​ម​បូ​ឌា ក្នុង​ការ​បន្តដំណើរ​ឆ្ពោះទៅ​មុខជា​មួយ​ឧត្តមភាព និង​ការ​ផ្តល់​ជូន​នូវ​តម្លៃ​ពិតប្រាកដ​នៃ​ភាព​ប្រណីត​ជូន​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៕ អត្ថបទសហការ