ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកំពង់ធំ ជួបជាមួយម្ចាស់រោងម៉ាស៊ីនស្រូវ១២ នៅខេត្តកំពង់ធំស្វែងរកដំណោះស្រាយតម្លៃស្រូវជូនបងប្អូនកសិករ

5 ម៉ោង មុន

ខេត្តកំពង់ធំ ៖ រដ្ឋបាល​ខេត្តកំពង់ធំ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៥ ខែសីហា​នេះ​ថា ៖ ឯកឧត្តម​នួន ផា​រ័​ត្ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​ជួប​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ចំនួន​១២…

ខេត្តកំពង់ធំ ៖ រដ្ឋបាល​ខេត្តកំពង់ធំ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៥ ខែសីហា​នេះ​ថា ៖ ឯកឧត្តម​នួន ផា​រ័​ត្ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​ជួប​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ចំនួន​១២ នៅ​ខេត្តកំពង់ធំ ដើម្បី​ស្វែងរក​ដំណោះស្រាយ​តម្លៃ​ស្រូវ​ជូន​ពុក​ម៉ែ​បងប្អូន​ប្រជា​កសិករ នៅ​សាល​ប្រាសាទ​យាយ​ព័ន្ធ (​អគារ​C) នៃ​សាលាខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៥ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម នួន ផា​រ័​ត្ន ថ្លែង​ថា បញ្ហា​តម្លៃ​ស្រូវ គឺជា​បញ្ហា​រួម​របស់​យើង​ទាំងអស់​គ្នា នៅ​ក្នុង​ខេត្ត ទាំង​សម្រាប់​បងប្អូន​ប្រជា​កសិករ ឈ្មួញកណ្តាល មន្ត្រី​ជំនាញ និង​គណៈ​អភិបាលខេត្ត​ដែល​យើង​ត្រូវ​ជួបជុំ​គ្នា​ស្វែងរក​ដំណោះស្រាយ​ចំពោះ​មុខ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ ដែល​អាច​កើត​មាន​ឱ្យ​បាន​ទាប​ជា​កម្រិត​អប្បបរមា ។

ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ​បន្ត​ថា បញ្ហា​នេះ​តម្រូវ​ឱ្យ​មានការ​គិតគូរ​សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង​ព្រោះ​វិធានការ​ចំពោះ​មុខ​គ្រាន់តែ​ជា​វិធានការ​មួយ​គ្រា​តែ​ប៉ុណ្ណោះ ។ ដំណោះស្រាយ​សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង​នេះ​ទាមទារ​ឱ្យ​មានការ​ចូលរួម និង​ការ​ខិតខំ​ប្រឹងប្រែង​ពី​គ្រប់​ភាគី​ទាំងអស់ រួម​ទាំង​បងប្អូន​ប្រជាក​រសិករ​ផង​ដែរ ។

លើស​ពី​នេះ​ទៀត ឯកឧត្តម នួន ផា​រ័​ត្ន ថ្លែង​ថា បាន​ជំរុញ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ​ទាំងអស់ សូម​ជួយ​ប្រមូល​ទិញ​ស្រូវ​ប្រជា​កសិករ​ឱ្យ​ទទួល​តម្លៃ​សមរម្យ ដែល​អាច​ទទួលយក​បាន​ទាំង​ប្រជា​កសិករ ទាំង​រោង​ម៉ាស៊ីន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ