ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តម្លៃស្រូវក្នុងខេត្តកំពង់ធំ នឹងល្អប្រសើរ បន្ទាប់ពីម្ចាស់រោងម៉ាស៊ីនស្រូវជាង១០ ស្វែងរកដំណោះស្រាយ

1 នាទី មុន

​ខេត្តកំពង់ធំ៖ តម្លៃស្រូវ​នឹងល្អប្រសើរ បន្ទាប់ពីម្ចាស់រោងម៉ាស៊ីនស្រូវជាង១០ ស្វែងរកដំណោះស្រាយ ជាមួយអាជ្ញាធរខេត្តកំពង់ធំ ដែលនេះជាក្ដីសង្ឃឹមមួយជូនដល់ប្រជាកសិករខិតខំធ្វើដំណាំកសិកម្ម។​យោងតាមការចុះផ្សាយរបស់​រដ្ឋបាលខេត្តកំពង់ធំ​ បានឱ្យដឹងថា ឯកឧត្តម នួន ផារ័ត្ន…

​ខេត្តកំពង់ធំ៖ តម្លៃស្រូវ​នឹងល្អប្រសើរ បន្ទាប់ពីម្ចាស់រោងម៉ាស៊ីនស្រូវជាង១០ ស្វែងរកដំណោះស្រាយ ជាមួយអាជ្ញាធរខេត្តកំពង់ធំ ដែលនេះជាក្ដីសង្ឃឹមមួយជូនដល់ប្រជាកសិករខិតខំធ្វើដំណាំកសិកម្ម។

យោងតាមការចុះផ្សាយរបស់​រដ្ឋបាលខេត្តកំពង់ធំ​ បានឱ្យដឹងថា ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានជួបជាមួយម្ចាស់រោងម៉ាស៊ីនស្រូវចំនួន ១២ នៅខេត្តកំពង់ធំ ដើម្បីស្វែងរកដំណោះស្រាយតម្លៃស្រូវជូនពុកម៉ែបងប្អូនប្រជាកសិករ នៅសាលប្រាសាទយាយព័ន្ធ (អគារC) នៃសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា បញ្ហាតម្លៃស្រូវ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នានៅក្នុងខេត្ត ទាំងសម្រាប់បងប្អូនប្រជាកសិករ ឈ្មួញកណ្តាល មន្ត្រីជំនាញ និងគណៈអភិបាលខេត្ត ដែលយើងត្រូវជួបជុំគ្នាស្វែងរកដំណោះស្រាយចំពោះមុខ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានឱ្យបានទាប ជាកម្រិតអប្បបរមា។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តថា បញ្ហានេះ តម្រូវឱ្យមានការគិតគូរសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ព្រោះវិធានការចំពោះមុខ គ្រាន់តែជាវិធានការមួយគ្រាតែប៉ុណ្ណោះ។ ដំណោះស្រាយសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងនេះ ទាមទារឱ្យមានការចូលរួម និងការខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងអស់ រួមទាំងបងប្អូនប្រជាករសិករផងដែរ។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា បានជំរុញដល់ម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ សូមជួយប្រមូលទិញស្រូវប្រជាកសិករឱ្យទទួលតម្លៃសមរម្យដែលអាចទទួលយកបានទាំងប្រជាកសិករ ទាំងរោងម៉ាស៊ីន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ