ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ងទំ.នើ.ងជួបជុំបង្ហោះម៉ូតូច្រើនលើកមកហើយ ពេលនេះចាប់ដុសក្អែល

6 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ក្រុម​ក្មេង​ទំនើង​ដែល​ជួបជុំ​គ្នា​ជិះ​ម៉ូតូ​បង្ហោះ​យ៉ាង​អនាធិបតេយ្យ​ពេល​យប់ បាន​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​បង្ក្រាប កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣៥​នាទី​យប់ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ផ្លូវ​បេតុង ក្នុងភូមិ​មនោ​រម្យ ឃុំ​បែក​ចាន…

ខេត្តកណ្ដាល ៖ ក្រុម​ក្មេង​ទំនើង​ដែល​ជួបជុំ​គ្នា​ជិះ​ម៉ូតូ​បង្ហោះ​យ៉ាង​អនាធិបតេយ្យ​ពេល​យប់ បាន​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​បង្ក្រាប កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣៥​នាទី​យប់ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ផ្លូវ​បេតុង ក្នុងភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។

នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំងនោះ​មាន​ចំនួន​៩​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​៥​គ្រឿង និង​ទូរស័ព្ទ​២​គ្រឿង ។សូម​បញ្ជាក់​ថា នៅ​ពេល​នគរបាល​ប៉ុស្ដិ៍
ពើក សហការ​ជាមួយ​នគរបាល​យុត្តិធម៌ និងកម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ល្បាត​ក្នុងភូមិ​សាស្ដ្រ ក៏​ទទួលបាន​ព័ត៌មាន ថា មាន​ក្មេង​ទំនើង​កំពុង​ជួបជុំគ្នា និង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ ។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ទៅ​កាន់​ទីនោះ ប្រទះ​ឃើញ​ក្មេង​ទំនើង​ទាំង​៩​នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​៣​គ្រឿង សុ​៊​យ​ហ្សុ​៊​យ​គី ណិ​ច​១​គ្រឿង និង​ស្គូ​ពី​១​គ្រឿង ក៏​បាន​នាំ​ទាំង​មនុស្ស​និង​ម៉ូតូ ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្មេង​ទំនើង​ទាំងនេះ​ឆ្លើយ​ថា ពួក​ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​បង្ហោះ​ប្រាកដ​មែន ហើយ​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​នៅ​តាម​ផ្លូវ​សាធារណៈ​ជា​ច្រើន​លើក​មក​ហើយ ។
ចំពោះ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​រយៈពេល​៣៦​ម៉ោង​ទៅ​៤៨​ម៉ោង នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក ឲ្យ​ធ្វើ​អនាម័យ និង​ហៅ​ក្រុម​គ្រួសារ​មក​ធ្វើ​កិច្ចសន្យា​យក​ទៅ​អប់រំ បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ