ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ប្រហុក​ផ្អក អាច​ប្រឈម​ជំងឺ​ខ្សោយតម្រង​នោម​​ធ្ងន់ធ្ងរ គួរ​ប្រយ័ត្ន​!

5 ម៉ោង មុន

យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បានឱ្យ​ដឹង​ថា​ជំងឺ​ខ្សោយតម្រងនោម​កម្រិត​ធ្ងន់ ជា​ការ​ថយ​ចុះ​នូវ​សមត្ថភាព​ការងារ​របស់​តម្រងនោម​តិច​ជាង ៣០​មិ​លី្ល​លី​ត្រ​/១​នាទី​/១,៧៣​ម៉ែត្រការ៉េ (Glomerular filtration rate < 30ml/mn/1,73m2)​។ ក្នុង​ករណី​នេះ​អ្នកជំងឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​របប​អាហារ​បន្ថែម​ពីលើ​ការ​ប្រើប្រាស់​ថ្នាំ​ទៀងទាត់​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ផ្សេង​ៗ…

យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បានឱ្យ​ដឹង​ថា​ជំងឺ​ខ្សោយតម្រងនោម​កម្រិត​ធ្ងន់ ជា​ការ​ថយ​ចុះ​នូវ​សមត្ថភាព​ការងារ​របស់​តម្រងនោម​តិច​ជាង ៣០​មិ​លី្ល​លី​ត្រ​/១​នាទី​/១,៧៣​ម៉ែត្រការ៉េ (Glomerular filtration rate < 30ml/mn/1,73m2)​។

ក្នុង​ករណី​នេះ​អ្នកជំងឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​របប​អាហារ​បន្ថែម​ពីលើ​ការ​ប្រើប្រាស់​ថ្នាំ​ទៀងទាត់​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ផ្សេង​ៗ ជាយថាហេតុ (​ការ​ឡើង​សំពាធ​ឈាម​, ហើម​សួត​, វិបត្តិ​ចលនា​បេះដូង​…..)​។

មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​គូសបញ្ជាក់​ថា អាហារ​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​៖

អំបិល​មិន​លើស​ពី ៥​ក្រាម​ក្នុង​អាហារ​សរុប​ប្រចាំ​ថ្ងៃ
សូម​ជៀសវាង​អាហារ​ដែល​ប្រៃ​ខ្លាំង​ដូច​ជា​ប្រហុក​, ផ្អក​, ឆៃប៉ូវ​ជាដើម​។
សារធាតុ​ប៉ូ​តា​ស្យូ​ម (Potassium)
ការ​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​បេះដូង​ចំពោះ​អ្នកជំងឺ​ខ្សោយតម្រងនោម​កម្រិត​ធ្ងន់​។ អាហារ​ទាំងនោះ​រួម​មានទឹក​ផ្លែ​ឈើ និង​ភេសជ្ជៈ​មួយ​ចំនួន ផ្លែ​ឈើ​ពិសេស ចេក ក្រូច ផ្លែ​ប័​រ និង​ផ្លែ​ដូង​ជាដើម​។

កាត់​បន្ថយ​សារធាតុ​ខ្លាញ់ ដែល​មាន​ប្រភព​ពី​សត្វ
សារធាតុ​ផូស្វ័រ (phosphorus): ត្រូវ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ​ផូស្វ័រ​។
ការ​យកចិត្តទុកដាក់​លើ​របប​អាហារ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​គ្រប់គ្រង​ជំងឺ និង​ថែរក្សា​សុខភាព​ទូទៅ​។ អ្នកជំងឺ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ដំបូន្មាន​លម្អិត​បន្ថែម​ទៀត​អំពី​របប​អាហារ​ដែល​សម​ស្រប​សម្រាប់​ស្ថានភាព​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ