ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បង្ក្រាប​ចោរ​កាច់ក​ម៉ូតូ​ទាំង​សំបុកនៅក្រុង​ភ្នំពេញ

1 នាទី មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៥ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ បាន​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់ ដែល​ជា​មុខសញ្ញា​ក្រុម​ចោរ​កាច់ក​ម៉ូតូ និង​ធ្លាប់​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ និង​ទទួលផល​ចោរកម្ម​ ។

ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​ជំនាញ​ដកហូត​បាន ម៉ូតូ​ចំនួន​២​គ្រឿង​, ស្លាក​លេខ​ម៉ូតូ ចំនួន​១, សោ​ចិញ្ចៀន ចំនួន​១, សោ​ខ្សៀ ចំនួន​៣, ទុល​ឡា​វី​ស ចំនួន​៤ និង​កន្ដ្រៃ​ច្រឹប ពណ៌​ក្រហម ចំនួន​១ ​។

ប្រតិបត្តិការ​ខាងលើ ក៏​មានការ​សម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ភ្នំពេញ​ផង​ដែរ ​។

បច្ចុប្បន្ន​ ជនសង្ស័យ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ