ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​បាន​ពិភាក្សា​យ៉ាង​ផល​ផុស​តាម​នីតិវិធី​អង្គ​រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្ដី​ពី វិសោធនកម្ម​ច្បាប់​ស្តី​ពី​សញ្ជាតិ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ពិភាក្សា​ និង​អនុម័ត​ចប់​ខាង​ព្រាង​ច្បាប់​ខាងលើ​អង្គប្រជុំ​រដ្ឋសភា​ ក៏​បាន​ធ្វើការ​ការ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​អភិរក្ស និង​ការ​ប្រើប្រាស់​ជីវៈចម្រុះ​សមុទ្រ​ប្រកបដោយ​ចីរភាព នៅ​ក្រៅ​ដែន​យុត្តាធិការ​ជាតិ ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​។ សេចក្តីព្រាងច្បាប់​នេះ​មាន​៣​មាត្រា​ប៉ុណ្ណោះ​។​ឈរ​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មក…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ពិភាក្សា​ និង​អនុម័ត​ចប់​ខាង​ព្រាង​ច្បាប់​ខាងលើ​អង្គប្រជុំ​រដ្ឋសភា​ ក៏​បាន​ធ្វើការ​ការ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​អភិរក្ស និង​ការ​ប្រើប្រាស់​ជីវៈចម្រុះ​សមុទ្រ​ប្រកបដោយ​ចីរភាព នៅ​ក្រៅ​ដែន​យុត្តាធិការ​ជាតិ ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​។

សេចក្តីព្រាងច្បាប់​នេះ​មាន​៣​មាត្រា​ប៉ុណ្ណោះ​។​ឈរ​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មក ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធសាស្ត្រ​ត្រីកោណ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​៤​ដំណាក់កាល រាជរដ្ឋាភិបាល​នីតិកាល ទី​៧​នៃ​រដ្ឋសភា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព សំដៅ​ឆ្លើយ​តប​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ក្នុង​ដំណើរ​ឈាន​ឆ្ពោះទៅ សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។

ផ្អែក​លើ​មូលដ្ឋាន​ដ៏​រឹង​មាំ​នៃ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ជាតិ​ដែល​នៅ​ជា​ធរមាន​និង​ការ​ចង្អុល បង្ហាញ​ដោយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ បាន​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ឆ្នាំ​២០២៣-២០២៨ ក្នុង​គោលបំណង​តម្រង់​ទិស​និង​ចង្អុលបង្ហាញ ការងារ​ជា​អាទិភាព ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ចីរភាព​បរិ​ស្ថាន​និង​សុក្រឹត​កម្ម​បរិស្ថាន​កិច្ច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង ការ​ប្រែប្រួល​អាកាសធាតុ​និង​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង សំដៅ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​នៃ​យុទ្ធសាស្ត្រ បញ្ច​កោណ គឺជា​ប្រទេស​អព្យាក្រឹត​កា​បួន​ត្រឹម​ឆ្នាំ​២០៥០​។ ជាង​នេះ​ទៅ​ទៀត រាជរដ្ឋាភិបាល​បាន​និង​កំពុង ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​អន្តរជាតិ សំដៅ​លើកកម្ពស់​កិត្តិយស​ជាតិ​លើ​ឆាក​អន្តរជាតិ​និង​កៀរគរ​ធនធាន​ក្រៅ ប្រទេស​យក​មក​បម្រើ​ឱ្យ​ផលប្រយោជន៍​ជាតិ​។

កិច្ចព្រមព្រៀង​ស្តី​ពី​ការ​អភិរក្ស​និង​ការ​ប្រើប្រាស់​ជីវៈចម្រុះ​សមុទ្រ​ប្រកបដោយ​ចីរភាព​នៅ​ក្រៅ​ដែន យុត្តាធិការ​ជាតិ​ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​នេះ មាន​គោលបំណង​ធានា​ដល់​ការ​អភិរក្ស និង​ការ​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នូវ​ជីវៈចម្រុះ​សមុទ្រ​នៅ​ក្រៅ​ដែន​យុត្តាធិការ​ជាតិ​សម្រាប់​ពេល​បច្ចុប្បន្ន​និង អនាគត​។

រាជរដ្ឋាភិបាល​បាន​ឯកភាព​ផ្តល់​សិទ្ធិ​ប្រទាន​ជូន​ក្រសួងបរិស្ថាន​តាម​រយៈ​លិខិត​លេខ​៤៦ ស​ប្រ​ទ ចុះ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ ធ្វើ​ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី ការ​អភិរក្ស​និង​ការ​ប្រើប្រាស់​ជីវៈចម្រុះ​សមុទ្រ​ប្រកបដោយ​ចីរភាព​នៅ​ក្រៅ​ដែន​យុត្តាធិការ​ជាតិ នៅ​ក្នុង​កំឡុង​នៃ សន្និសីទ​អង្គការសហប្រជាជាតិ​ស្តី​ពី​មហាសមុទ្រ​លើក​ទី​៣ នៅ​ទីក្រុង​នី​ស​នៃ​សាធារណរដ្ឋ​បារាំង​។

ក្រោយ​ពី​បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​តាម​នីតិវិធី អង្គ​រដ្ឋសភា​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​អភិរក្ស និង​ការ​ប្រើប្រាស់​ជីវៈចម្រុះ​សមុទ្រ​ប្រកបដោយ​ចីរភាព នៅ​ក្រៅ​ដែន​យុត្តាធិការ​ជាតិ ក្រោម​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ ចំនួន​១១៩​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ចូលរួម​ប្រជុំ​១២០​រូប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ