ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរកងទ័ពជួរមុខ បន្តសម្រាកព្យាបាលរបួសផ្លូវចិត្ត ក្នុងតំបន់សមរភូមិ

32 វិនាទី មុន

ខេត្តព្រះវិហារ៖ វីរកងទ័ពជួរមុខ រួមទាំងជនភៀសសឹក បាននិងកំពុងសម្រាកព្យាបាលជំងឺ និងប្រឹក្សាផ្លូវចិត្តនៅមន្ទីរពេទ្យខេត្តព្រះវិហារ។ យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថាក្រុមគ្រូពេទ្យឯកទេស…

ខេត្តព្រះវិហារ៖ វីរកងទ័ពជួរមុខ រួមទាំងជនភៀសសឹក បាននិងកំពុងសម្រាកព្យាបាលជំងឺ និងប្រឹក្សាផ្លូវចិត្តនៅមន្ទីរពេទ្យខេត្តព្រះវិហារ។

យោងតាមការចុះផ្សាយរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថាក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្តជួយព្យាបាល វះកាត់ និងប្រឹក្សាផ្លូវចិត្ត ជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ១៦ មករា ខេត្តព្រះវិហារ។

គួររំឭកជូនថា សង្គ្រាមឈ្លានពានទឹកដីរបស់សៀម បានបង្កបញ្ហាដ៏ធ្ងន់ធ្ងរដល់ប្រជាជនស្លូតត្រង់ខ្មែរ និងនាំឱ្យកើតមានការបែកបាក់ក្រុមគ្រួសារ និង អាយុជីវិតមនុស្ស ព្រមទាំងបំផ្លាញអនាគតរបស់ប្រជាជនក្នុងនោះការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងបងប្អូន គឺជារឿងដ៏សែនឈឺចិត្តបំផុតសម្រាប់គ្រួសារ និងសង្គមទាំងមូល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ