ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហេង រតនា ៖ ទោះបីការទម្លាក់គ្រាប់បែក​MK-82 ​ចំនួន២គ្រាប់ផ្ទុះនៅទីតាំងព្រះបដិមា​ជ័យវរ្ម័នទី៧​ ក៏មិនប៉ះពាល់ខូចខាតដែរ ព្រះអង្គនៅតែញញឹម​ និងជឿជាក់ដល់កងកម្លាំងជួរមុខ

11 ម៉ោង មុន

លោក ហេង រតនា មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ប្រកាស​នា​ថ្ងៃ​ទី​២៣ ខែសីហា​នេះ ៖ ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ច្បាស់​ពី​វរ​ភាព​ដ៍​អស្ចារ្យ​នៃ​អតីត​ព្រះមហាក្សត្រ​របស់​ខែ្ម​រ​យើង ជា​ពិសេស​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២…

លោក ហេង រតនា មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ប្រកាស​នា​ថ្ងៃ​ទី​២៣ ខែសីហា​នេះ ៖ ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ច្បាស់​ពី​វរ​ភាព​ដ៍​អស្ចារ្យ​នៃ​អតីត​ព្រះមហាក្សត្រ​របស់​ខែ្ម​រ​យើង ជា​ពិសេស​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ និង​ព្រះបាទ​វរ្ម័ន​ទី​៧ ជា​ស្តេច​សឹកសង្គ្រាម​ដ៍​ខ្លាំងពូកែ​បំផុត​!! ភាព​អត់ធ្មត់ ក៏​ជា​អាវុធ និង​យុទ្ធសាស្ត្រ​សង្គ្រាម​ប្រកបដោយ​ជោគជ័យ​ផង​ដែរ​!​។ ភាព​អត់ធ្មត់ និង​ស្ងប់ស្ងៀម មិនមែន​ជា​ការ​ចុះចាញ់​នោះ​ទេ ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​សឹកសង្គ្រាម​មួយ នៅ​កាលៈទេសៈ​ណាមួយ​ចាំបាច់​!! ។

ទោះបីជា​ការ​ទ​ម្ងា​ក់​គ្រាប់បែក​MK-82​ទម្ងន់​ជាង​២៣០​គីឡូក្រាម ចំនួន​២​គ្រាប់ ផ្ទុះ​នៅ​ទីតាំង​ព្រះ​បដិមា​ជ័យ​វរ្ម័ន​ទី​៧ ក៏​មិន​ប៉ះពាល់​ខូចខាត​អ្វី​ដែរ​!! ព្រះ​អង្គ​នៅ​តែ​ញញឹម និង​ផ្តល់​នូវ​ក្តី​សង្ឃឹម និង​ភាព​ជឿជាក់​ដល់​កងកម្លាំង​ជួរ​មុខ​ក្នុង​ការ​ដណ្តើម​ជ័យ​លើ​ខ្មាំង​ឈ្លានពាន​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ