ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ផ្ទះមួយខ្នងនៅ​ក្រុង​តា​ខ្មៅ

8 ម៉ោង មុន

ខេត្តកណ្តាល ​៖ ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ផ្ទះឈើ​លើ​ថ្ម​ក្រោមយ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​លោកយាយ​ម្នាក់​ ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ភ្នក់ភ្លើងកាលពី​វេលា​ម៉ោង១១ និង៤០នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥…

ខេត្តកណ្តាល ​៖ ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ផ្ទះឈើ​លើ​ថ្ម​ក្រោមយ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​លោកយាយ​ម្នាក់​ ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ភ្នក់ភ្លើងកាលពី​វេលា​ម៉ោង១១ និង៤០នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរ​សេនី​យ៌​ឯក យី វណ្ណ​ដា អធិការដ្ឋាន​នគរបាល​ក្រុងតា​ខ្មៅ ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិតមានឈ្មោះ ឡា មុំ ភេទ​ស្រី អាយុ​៧៥​ឆ្នាំ ជា​ជន​ពិការ ​(​ក្នុង​វ័យចាស់​ជរា​) ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់ កំពុង​តែ​ពិសា​របាយ ស្រប​ពេល​នោះ​ក៏ មាន​ធំក្លិន​ឈ្ងៀម​ ទើបចេញ​មក​មើល ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ខ្មៅខ្មួល​ខ្មាញ់ លាយឡំ​អណ្តាតភ្លើងយ៉ាង​សន្ធោសន្ធៅ​ ចេញពី​ខាងក្រោម​ផ្ទះ​កើតហេតុ​បាត់​ទៅ​ហើយ។ ភ្លាម​ៗ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចូល​ទៅ​ជួយ​សង្គ្រោះ​លោកយាយ​ចាស់ជរា ជាប់នៅ​ខាងក្នុង​ផ្ទះ​ តែ​ដោយសារ​អំណាច​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ​ខ្លាំង​ពេក ទើប​ជួយ​លោកយាយ​មិន​បាន ។ ទើប​ប្រញាប់រាយការណ៍ជូន​សមត្ថកិច្ច​អោយ​ជួយ​ចុះ​មក​អន្តរាគមន៍ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ភ្លាម​ៗ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យរថយន្ត​បង្ការ​អគ្គិភ័យ​ពន្លត់ និងសង្គ្រោះ​ចេញ​រថយន្ត​ទៅ​ជួយអន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែល​ក្នុងករណី​អគ្គិភ័យ​នេះ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំនួន​០១​ខ្នង ឈើ​លើ​ថ្ម​ក្រោម​ប្រក់​ក្បឿង​ទំ​ហ៊ុ ១០ ម៉ែត្រ × ១២ ម៉ែត្រ ឆេះ​ខូចខាត​ទាំងស្រុង, ​ម៉ូតូ​ចំនួន​០១​គ្រឿង និង​ខូ​ត​ខាត​សម្ភារទាំងស្រុង​នៅ​ក្នុងផ្ទះ ។ ​កម្លាំងនគរបាល​​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ​ចំនួន​០៣​គ្រឿង, រថយន្ត​ពន្លត់អគ្គិភ័យ​របស់​បញ្ជាការដ្ឋានអង្គរក្ស​ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​សរុប​ចំនួន​០៤ គ្រឿង រលត់​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង១២និង៣០​នាទី​ថ្ងៃដដែល។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា បណ្តាលមក​ពី​ឆ្លង​ចរន្តអគ្គិសនី (ទុ​ស្សេ​ខ្សែភ្លើង) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ