ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ៖ កងកម្លាំង​កម្ពុជា​មិន​បាន​បង្កហេតុ ឬ​ធ្វើ​សកម្មភាព​ណាមួយ ដែល​រំ​.​លោភ​​​បំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បា​.​ញ់​ដូច​​ការ​លើក​ឡើង​របស់​ភាគី​ថៃ​ឡើយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា​បាន​ធ្វើការ​បដិសេធ​យ៉ាង​ដូច្នេះ​ថា កងកម្លាំង​របស់​កម្ពុជា​មិន​បាន​បង្កហេតុ ឬ​ធ្វើ​សកម្មភាព​ណាមួយ ដែល​រំលោភ​បំពាន​លើ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ ដូច​ការ​លើក​ឡើង​របស់​ភាគី​ថៃ​ឡើយ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា​បាន​ធ្វើការ​បដិសេធ​យ៉ាង​ដូច្នេះ​ថា កងកម្លាំង​របស់​កម្ពុជា​មិន​បាន​បង្កហេតុ ឬ​ធ្វើ​សកម្មភាព​ណាមួយ ដែល​រំលោភ​បំពាន​លើ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់ ដូច​ការ​លើក​ឡើង​របស់​ភាគី​ថៃ​ឡើយ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ មាន​ផេ​ក​ផ្លូវការ​របស់​កងទ័ពជើងគោក​ថៃ និង​សារព័ត៌មាន​របស់​ថៃ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា «​កម្ពុជា​បង្កហេតុ​ពេញ​មួយ​យប់​នៅ​តំបន់​យោធភូមិ​ភាគ​ទី​២» ដោយ​ឮ​សម្លេង​កាំភ្លើង​, សម្លេង​ផ្ទុះ​គ្រាប់បែក​, រក​ឃើញ​ការ​ចូល​ជិត​លួស​បន្លា​ហើយ​ការ​បាញ់ ដើម្បី​ពិនិត្យ​មើល​រយៈ​ចម្ងាយ​។

ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ស្រាយ​បំភ្លឺ​ថា កងកម្លាំង​របស់​កម្ពុជា​មិន​បាន​បង្កហេតុ ឬ​ធ្វើ​សកម្មភាព​ណាមួយ ដែល​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដូច​ការ​លើក​ឡើង​របស់​ភាគី​ថៃ​ឡើយ ។

កងកម្លាំង​របស់​កម្ពុជា សូម​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញលេញ ចំពោះ​ការ​គោរព និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់​បាញ់​រវាង​យោធា​កម្ពុជា និង​យោធា​ថៃ បាន​យ៉ាង​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន​បំផុត ជាមួយនឹង​ស្មារតី​នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សហការ​គ្នា​នៅ​គ្រប់​កម្រិត កម្ពុជា​តែងតែ​រក្សា​នូវ​កិច្ចសហការ​ល្អជា​មួយ​គ្នា ។

ក្នុង​នោះ​ផង​ដែរ ក្រុម​ទំនាក់ទំនង​រវាង​កម្ពុជា​-​ថៃ នៅ​ជួរ​មុខ គឺ​បាន​ធ្វើការ​ជាមួយ​គ្នា​ជាប់​ជា​ប្រចាំ​តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន ឬ​ការ​បញ្ជាក់​គ្នា​ទៅ​វិញ​ទៅ​មក ដើ​ម្ប​ចៀសវាង​ការ​ភាន់ច្រឡំ ឬ​ការ​បង្ក​ភាព​តានតឹង​ណាមួយ​ដែល​មិន​ចាំបាច់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ