ខេត្តរតនគិរី ៖ ផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ចរាចរណ៍លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៧០ ដល់ ២៧៣ ស្រុកលំផាត់ ខេត្តរតនគិរី ដោយសារទឹកជន់លិចផ្លូវ ។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានប្រកាសនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានបញ្ជាក់ថា ៖ បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាជ្រាបថា ដោយស្ថានភាពអាកាសធាតុ នារដូវវស្សានេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រទ្រង់នឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បាន ទឹកជន់លិចផ្លូវដោយកន្លែង ពិបាកធ្វើចរាចរណ៍ អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សូមធ្វើការបិទចរាចរណ៍ទាំងស្រុងចំពោះរថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិ៧៦ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧០ ដល់បង្គោលគីឡូមែត្រ២៧៣រហូតដល់មានការជូនដំណឹងជាថ្មី ៕



ចែករំលែកព័តមាននេះ