ការនាំចូលស្រា និងស្រាបៀរដែលជាគ្រឿងស្រវឹងមកក្នុងទីផ្សារនៅកម្ពុជា ត្រូវបានស្ថិតិដែលប្រកាសដោយក្រសួងពាណិជ្ជកម្មអះអាងថា កើនឡើងប្រមាណជា២០,៥៩ភាគរយ នៅក្នុងរយៈពេល៨ខែនៃឆ្នាំ ២០២៥ ។
រូបតំណាងដោយAI ប្រភពដដែលបានបន្តថា ទឹកប្រាក់នៃការនាំចូលគ្រឿងស្រវឹងទាំងនេះ គឺមានទំហំប្រមាណជា១៧,៣០ លានដុល្លារកើនឡើង២,៩៥លានដុល្លារ ឬប្រមាណជា២០,៥៩ភាគរយ ។
ក្រៅពីគ្រឿងស្រវឹងកម្ពុជា ក៏នៅនាំចូលទឹកទទួលទាន នៅក្នុងរយៈពេលដដែល គឺមានតម្លៃប្រមាណជា ១២,៣៧ លានដុល្លារកើនឡើង ប្រមាណជា៧៣,៤៥ ភាគរយ ក្រៅពីនោះ គឺទឹកផ្លែឈើ គឺមានតម្លៃ២,៣១ លានដុល្លារធ្លាក់ចុះប្រមាណជា១,១២ភាគរយ ។

ដោយឡែក ការនាំចូលភេសជ្ជៈផ្សេងៗទៀត មកបម្រើសេចក្តីត្រូវការនៅក្នុងប្រទេស នៅក្នុងរយៈពេលដដែល គឺមានតម្លៃដល់ទៅ១៤៦,៧ លានដុល្លារធ្លាក់ចុះប្រមាណជា១៧,២៦ភាគរយ ៕
ចែករំលែកព័តមាននេះ