រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល
ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រចាំនៅកម្ពុជាបានប្រកាសគាំទ្រនូវការដោះស្រាយបញ្ហា ដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដើម្បីវិលមករកប្រក្រតីភាពវិញ។

ការប្រកាសរបស់ទូតប្រេស៊ីល ខណៈសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រក ម្ពុជានាព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥នៅវិមានព្រឹទ្ធសភា ។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ ក្នុងព្រះបរមនាមនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រ
កម្ពុជា ចំពោះលោកជំទាវ ហើយសម្ដេចតេជោបានចាត់ទុកវត្តមានលោកជំទាវនាពេលនេះ ជាផ្នែកមួយដ៏សំខាន់នៃការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងប្រេស៊ីល។
សម្ដេចក៏បានបង្ហាញនូវក្តីរីករាយដែលសហព័ន្ធប្រេស៊ីលបានដាក់និវេសនដ្ឋានទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ដែលជាផ្នែកមួយក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា និងប្រេ
ស៊ីលឱ្យកាន់ តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមអ្នកនាំពាក្យបានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោក៏បានជម្រាបជូនលោកជំទាវអំពីបញ្ហាព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវនៃបញ្ហានាពេលកន្លងមក។
ជាមួយគ្នានោះ លោកជំទាវក៏បានឆ្លើយតបជាមួយសម្ដេចតេជោថា ប្រេស៊ីលគឺគាំទ្រនូវការដោះ ស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដោយលោកជំទាវជំរុញឱ្យភាគីទាំងពីរគោរព
នូវបទឈប់បាញ់ ហើយឈានទៅរកការដោះស្រាយបញ្ហា វិលមករកប្រក្រតីភាពឡើងវិញ។
លោកជំទាវបានជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មរបស់លោកជំទាវនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ លោកជំទាវនឹងធ្វើយ៉ាងណាជំរុញនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងប្រេស៊ីលឱ្យមានភាពល្អប្រសើរកាន់តែខ្លាំងឡើងបន្ថែមទៀត ជាពិសេសការជំរុញនៅក្នុងវិ ស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជា និងប្រេស៊ីលឱ្យមានការកើនឡើងបន្ថែមទៀតផងដែរ។

អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតលោកជំទាវបានរំលេចអំពីការពង្រីកនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យនានារវាងកម្ពុជា និងប្រេស៊ីល ក្នុងនោះក៏មានការពង្រីកនូវទំនាក់ទំនងទាំងរដ្ឋាភិបាលផង ទាំងស្ថាប័ននីតិប្បញ្ញត្តិដែរ ដែលលោកជំទាវនឹងជំរុញឱ្យប្រទេសទាំងពីរបង្កើននូវ កិច្ចសហការក្នុងស្ថាប័ននីតិប្បញ្ញត្តិតិនៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងការរីករាយចំពោះការលើកឡើងរបស់លោក ជំទាវក្នុង ការជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសទាំងពីរឱ្យមានការកើនឡើង ដោយសម្ដេចតេ ជោបានលើកឡើងថាទំនាក់ទំនងដ៏ល្អទៅមុខលឿនបានវាអាស្រ័យទៅលើសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដូច្នេះប្រសិនបើប្រទេសទាំងពីរខិតខំប្រឹងប្រែងក្នុងការពង្រី កពាណិជ្ជកម្មរវាងប្រទេសទាំងពី រឱ្យមានការកើនឡើង គឺជាផ្នែកនៃការរុញច្រានទំនាក់ទំនងឱ្យកាន់តែល្អទៅជាមួយគ្នាផងដែរ។
សម្តេចតេជោក៏បានរំលេចបន្ថែមទៀតទាក់ទងទៅនឹងការស្វាគមន៍ចំពោះគំនិតរបស់លោកជំទាវនៃការការពង្រីកទំនាក់ទំនងផ្នែកស្ថាប័ននីតិប្បញ្ញត្តិត្តិ ពោលគឺសភានៃប្រទេសទាំងពីរ ដោយសម្ដេច តេជោបានបញ្ជាក់អំពីគំនិតរបស់សម្ដេចថា ប្រទេសទាំងពីរគួរតែបង្កើតនូវក្រុមមិត្តភាពសភាប្រទេស ទាំងពីរទាំងស្ថាប័នរដ្ឋសភា ទាំងស្ថាប័នព្រឹទ្ធសភាដើម្បីឱ្យស្ថាប័ននីតិប្បញ្ញត្តិត្តិនេះ គឺអាចធ្វើការ និងពង្រីកនូវការទំនាក់ទំនងស៊ីជម្រៅទៅជាមួយគ្នា។

សម្ដេចតេជោបានមានប្រសាសន៍លើកឡើងទាក់ទងទៅនឹងការពង្រីក នៅក្នុងវិស័យកីឡា ដោយសម្ដេចតេជោបានលើកឡើងថា ប្រេស៊ីលមានសក្កានុពលណាស់ ជាពិសេសធនធាន កីឡាល្អៗណាស់ នៅពេលដែលគេនិយាយពីប្រេស៊ីលគេនឹងនឹកឃើញកីឡា ហើយសម្ដេចក៏ជាអ្នកស្រឡាញ់វិស័យកីឡានេះ និងជាអ្នកគាំទ្រប្រេស៊ីលផងដែរនៅពេលកន្លងមក ទាំងកីឡាបាល់ទាត់ និងបាល់ទះជាដើម ។
ដូច្នេះភាគីទាំងពីរគួរតែពង្រីកទៅលើវិស័យកីឡាជាមួយគ្នា ជាពិសេសគឺការ បញ្ជូនគ្រូបង្វឹករបស់ប្រេស៊ីលមកជួយបង្វឹកផ្នែកកីឡារបស់កម្ពុជា ដូចជាកីឡាបាល់ទាត់ និងកី ឡាបាល់ទះ ដែលជាផ្នែកមួយដ៏សំខាន់ដើម្បីចំណងមិត្តភាពរវាងប្រទេសទាំងពីរផង ហើយដើម្បីជំ រុញនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែមានចម្រើនទៅជាមួយនឹងគ្នា។
ឆ្លើយតបទៅនឹងការលើកឡើងរបស់សម្ដេចតេជោ លោកជំទាវក៏បានរំលេចដោយបញ្ជាក់ថា ប្រេស៊ីលនឹងពិចារណាក្នុងការរៀបចំឱ្យមានគ្រូបង្វឹកមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងការបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទះកីឡាបាល់ទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបានលើកឡើងថានេះជារឿងមួយដែលភាគីទាំងពីរអាចធ្វើបានទៅជាមួយគ្នា ហើយធ្វើបានក្នុងពេលឆាប់ៗ៕
ចែករំលែកព័តមាននេះ