ខេត្តកំពង់ស្ពឺ៖ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌរយៈពេល៣ថ្ងៃ មានភ្ញៀវមកលេងកម្សាន្តតាមតំបន់កម្សាន្តប្រមាណជិត១០ម៉ឺននាក់ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងខេត្តកំពង់ស្ពឺ។
លោក រស់ សុខ ប្រធានមន្ទីទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់ថា ៖ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌរយៈពេលចំនួន០៣ថ្ងៃ មានភ្ញៀវមកលេងកម្សាន្តតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ នៅខេត្តកំពង់ស្ពឺ មានចំនួន៩៥,៤៦០នាក់។
-បុណ្យភ្ជុំបិណ្ឌថ្ងៃទី១ សរុបប្រមាណ២៤,១០០នាក់
ភ្ញៀវជាតិ ២៤,០០០នាក់
អន្តរជាតិ ១០០នាក់
-បុណ្យភ្ជុំបិណ្ឌថ្ងៃទី២ សរុបប្រមាណ ២៦,១៧៥នាក់
ភ្ញៀវជាតិ ២៦,០០០នាក់
អន្តរជាតិ ១៧៥នាក់
-ចំពោះបុណ្យភ្ជុំបិណ្ឌថ្ងៃទី៣ សរុបប្រមាណ ៤៥,១៨៥នាក់
ភ្ញៀវជាតិ ៤៥,០០០នាក់
អន្តរជាតិ ១៨៥នាក់ផងដែរ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានបញ្ជាក់ថា÷ ភ្ញៀវទេសចរសរុបចំនួន៩៥,៤៦០នាក់បើធៀបរយ:ពេលដូចគ្នាឆ្នាំ២០២៤មានចំនួន៩០,៣២៥នាក់កើនឡើងប្រមាណ៦%។
ភ្ញៀវជាតិ ៩៥,០០០នាក់បើធៀបរយ:ពេលដូចគ្នាឆ្នាំ២០២៤មានចំនួន
៨៩,៨៩៥នាក់កើនឡើង៦%។
អន្តរជាតិចំនួន ៤៦០នាក់បើធៀបរយ:ពេលដូចគ្នាឆ្នាំ២០២៤មានចំនួន៤៣០នាក់ កើនឡើង៧%ផងដែរ៕










ចែករំលែកព័តមាននេះ