ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុ.ត​ចម្ការ​អំពៅ​ចោល​ព្រោះ​ខឹង​អត់​មាន​អ្នកទិញ

1 នាទី មុន
  • កំពត

ខេត្ត​កែប ៖ ចម្ការ​អំពៅ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ទួល​ស្រងាំ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​បាន​ម្ចាស់​ជា​អ្នក​ដាំ​ធ្វើការ​ដុត​ចោល កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​ដែល​ដាំ​បាន​ផល​ហើយ​គ្មាន​អ្នកទិញ​។…

ខេត្ត​កែប ៖ ចម្ការ​អំពៅ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ទួល​ស្រងាំ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​បាន​ម្ចាស់​ជា​អ្នក​ដាំ​ធ្វើការ​ដុត​ចោល កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​ដែល​ដាំ​បាន​ផល​ហើយ​គ្មាន​អ្នកទិញ​។

ម្ចាស់​ចម្ការ​អំពៅ​ខាងលើ មានឈ្មោះ​សុខ រឹទ្ធ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ទួល​ស្រងាំ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​2025 ថា ការ​ដាំ​ដំណាំ​អំពៅ​នេះ គ្មាន​ទីផ្សារ​ទើប​គាត់​ដុត​ចោល និង​យក​កន្លែង​ដាំ​អំពៅ​មក​ដាំ​ស្មៅ​វិញ​ម្ដង​។ នេះ​ជា​សម្ដី​ម្ចាស់​អំពៅ​។

គេ​បាន​សំគាល់​ឃើញ​ថា ឆ្នាំ​នេះ ​ដំណាំ​អំពៅ​ហាក់ដូចជា​គ្មាន​ទីផ្សា​នៅ​តាម​ឃុំ​ភូមិ​នីមួយ​ៗ​សល់​អំពៅ​រាប់​លាន​ដើម ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ដកថយ​ឈប់​ដាំ​ដំណាំ​មួយ​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ