ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកសន្លប់នៅលើចិញ្ចើមផ្លូវដោយមានដបទឹកសុទ្ធ១និងមែកប្រេងខ្យល់១ សង្សយ័យកមកធ្វើជាឈើច្រត់ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៥ នៅលើចិញ្ចើមផ្លូវជាតិលេខ១ ត្រង់ចំណុចខាងកើតរង្វង់មូលរូបគោ ស្ថិតក្នុងភូមិកៀនសាំងសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។
បើតាមស្ត្រីម្នាក់រស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា គាត់បានឃើញរថយន្តតាក់ស៊ី១គ្រឿងបានដឹកជនរងគ្រោះមកទម្លាក់ចោល នៅកន្លែងកើតហេតុតាំងពីវេលាម៉ោង១០ព្រឹក គាត់នឹកស្មានថា ជនរងគ្រោះអង្គុយចាំបងប្អូនមកទទួលក៏ចូលទៅក្នុងផ្ទះវិញទៅ ។ រហូតដល់ម៉ោង៥ល្ងាចគាត់ចេញមកពីផ្ទះស្រាប់តែឃើញជនរងគ្រោះដេកសន្លប់នៅកណ្តាលថ្ងៃក្តៅបែបនេះទើបទូរសព្ទ័ប្រាប់អ្នកសារព័ត៌មានតែម្តង។
បើតាមសមត្ថកិច្ចឲ្យដឹងថា បុរសរងគ្រោះវ័យ៦០ឆ្នាំជាង បានប្រាប់ថាខ្លួនមានទីលំនៅ ឃុំអ្នកលឿងស្រុកពាមរក៏ខេត្តព្រៃវែង ចំពោះមូលហេតុ ដែលរថយន្តតាក់ស៊ីដឹកយកមកទម្លាក់ចោលនៅក្រុងស្វាយរៀងគាត់អត់ចាំទេ។
បន្ទាប់មកសមត្ថកិច្ចបានហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ ។ ប្រសិនបើបងប្អូនមានបាត់សាច់ញាតិដែលមានភិនភាគដូចខាងក្រោមនេះ សូមអញ្ជើញមកទាក់ទងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង៕






ចែករំលែកព័តមាននេះ