កម្ពុជា-ចិន ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមផេករបស់ក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៥ ខែធ្នូ…
រាជធានីភ្នំពេញ ៖ យោងតាមផេករបស់ក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៥ ខែធ្នូ…
រាជធានីភ្នំពេញ ៖ យោងតាមផេករបស់ក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានអនុញ្ញាតជូនឯកឧត្តម Wang Heming អគ្គលេខាធិការមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងគណៈប្រតិភូផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន ជួបពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ។

លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចិន និងថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការពង្រឹងការផ្លាស់ប្ដូរពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ការអភិវឌ្ឍទីផ្សារ សមាហរណកម្មឧស្សាហកម្ម ការកែច្នៃ និងធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម រវាងចិន និងកម្ពុជា ។

ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមយៈការជំរុញបន្ថែមការវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗដូចជា បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសុខាភិបាលជាដើម ដែលជាវិស័យទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះបំណងក្នុងការពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា និងថ្លែងអរគុណចំពោះការបន្តទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ៕


ចែករំលែកព័តមាននេះ