ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ព្រួយបារម្ភ​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​របស់​ថៃ​ថា ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ​«​ឈ្លានពាន​» ទឹកដី​ថៃ​នៅ​ទីតាំង​ចំនួន​១៧ ស្ថិត​នៅ​តំបន់​ពី​ខេត្តពោធិ៍សាត់ ដល់​ខេត្តកោះកុង

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្ពុជា​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ផ្សព្វផ្សាយ​ពី​សារព័ត៌មានថៃ​ថា ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ​«​ឈ្លានពាន​»​ទឹកដី​ថៃ នៅ​ទីតាំង​ចំនួន​១៧ ស្ថិត​នៅ​តំបន់​ពីខេត្ត​ពោធិ៍​សាត់ ដល់​ខេត្តកោះកុង ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។…

រាជធានី​ភ្នំពេញ​៖ កម្ពុជា​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ផ្សព្វផ្សាយ​ពី​សារព័ត៌មានថៃ​ថា ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ​«​ឈ្លានពាន​»​ទឹកដី​ថៃ នៅ​ទីតាំង​ចំនួន​១៧ ស្ថិត​នៅ​តំបន់​ពីខេត្ត​ពោធិ៍​សាត់ ដល់​ខេត្តកោះកុង ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹង​ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា សូមសម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សេចក្តីរាយការណ៍​ថ្មី​ៗ​នេះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​នានា​របស់​ប្រទេស​ថៃ ជា​ពិសេស គេហទំព័រ​របស់​ការិយាល័យ​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ថៃ និង​ទីបញ្ជាការដ្ឋាន​ការពារ ព្រំដែន​ច័ន្ទ​បុរី​-​ត្រា​ត ព្រមទាំង​កាសែត The Nation (​ប្រទេស​ថៃ​) ដែល​ហាក់ដូច​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​តែ​«​ឈ្លានពាន​»​ទឹកដី​ថៃ​នៅ​ទីតាំង​ចំនួន​១៧ ស្ថិត​នៅ​តំបន់​ពី​ខេត្តពោធិ៍សាត់ ដល់​ខេត្តកោះកុង រួម​ទាំង​តំបន់​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ នៃ​ប្រទេស​កម្ពុជា ដែល​ស្ថិត​នៅ​ទល់មុខ នឹង​ស្រុក​មឿង ខេត្ត​ត្រា​ត នៃ​ប្រទេស​ថៃ​។

សេចក្តីថ្លែងការណ៍​បាន​លើក​ឡើង​ថា ជា​រឿង​សំខាន់​ដែល​ត្រូវ​ទទួលស្គាល់​ការ​ពិត​ថា ខណៈ​​ពេល​ដែល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ខណ្ឌសីមា​នៅ​តំបន់​មួយ​ចំនួន​នៃ​ព្រំដែន​រួម​គ្នា ប្រជាជន​ទាំង​សងខាង​បាន​រស់នៅ និង​បង្កបង្កើន​ផល អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ នៅ​លើ​ដី​ក្នុង​តំបន់​ដែល​មិន​ទាន់​បាន​កំណត់ព្រំដែន ។ ការណ៍​នេះ បាន​បង្ក​ឱ្យ​មាន​ជម្លោះ ឬ​ការ​ខ្វែងគំនិត​គ្នា ដែល​ភាគី​ទាំង​ពីរ​បាន​ដោះស្រាយ​ប្រកបដោយ​ស្មារតី មិត្តភាព តាម​រយៈ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ និង​បាន​ឯកភាព​បញ្ជូន​បញ្ហា​ស្មុគស្មាញ​ទាំងនេះ ទៅ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក (JBC) ដើម្បី​ដោះស្រាយ ស្រប​តាម អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​គោក ដែល​ត្រូវ​បាន​ចុះ ហត្ថលេខា​ក្នុង​ឆ្នាំ​២០០០ (MOU-2000)​។

ប្រភព​បាន​បន្ត​ថា​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១​អាច​ប្រកប​ជា ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មុន​ៗ អត់​មួយទៀត​ស សកម្មភាព ដែល​អាច​បង្កើន​ភាព​តានតឹង ឬ​ពង្រីក​តំបន់​ជម្លោះ ។ កម្ពុជា​បាន និង​កំពុង​អត់ធ្មត់​បំផុត និង​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ចំពោះ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​តាម​សេចក្តី​ប្រាប់ ដែល​ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ដូច​គ្នា​ថា នេះ​គឺជា​ពេល​ដែល​ទាំង​សងខាង​គួរតែ​រួម​ខិតខំ​លើកកម្ពស់​បរិយាកាស​អំណោយផល​សម្រាប់​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​បន្ថែម​ទៀត កសាង​ទំនុកចិត្ត​រវាង គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឆ្ពោះទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​។

ប្រភព​បាន​បញ្ជាក់​ថា «​ហេតុនេះ វា​មិនមែន​ជា​កាយវិការ​ស្ថាបនា​ទេ ដែល​មានការ​បំផុស​បញ្ហា​ដូច​បាន​ប្រកាស​ជា​សាធារណៈ ដោយ​កងទ័ពជើងទឹក​ថៃ ដែល​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​សម​ស្រប​រួច​ហើយ ជាមួយនឹង​ការ ប្រាស្រ័យ​ទាក់ទង​គ្នា​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២ ។ កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ លើក​បញ្ហា​នេះ មក​ដោះស្រាយ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក ដែល​គ្រោង​នឹង​ជួប​គ្នា​នៅ​ខែ​ក្រោយ​» ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្ជាប់ខ្ជួន និង​ឥត​ងាករេ​របស់​កម្ពុជា ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​មិត្តភាព​ចំពោះ​រាល់​វិវាទ ព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់ តាម​សន្តិវិធី ស្រប​តាម​ច្បាប់ អន្តរជាតិ ទន្ទឹម​នឹង​ការ​ប្តេជ្ញា​ចិត្ត​រក្សា​គោល​ជំហរ​របស់​ខ្លួន​ថា ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើ​កម្លាំង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ