ខេត្តកំពង់ឆ្នាំង មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងនឹង២នាក់ទៀតបានរករបួសជាទម្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែកកង់ឈប់លើទ្រូងផ្លូវវ៉ាជែង ហើយត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦និង២០នាទី ល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆាំ្ន២០២៥ លើកំណាត់ផ្លូវជាតិលេខ ៥ក្នុង ចន្លោះគីឡូម៉ែត្រលេខ ៦៦ និងលេខ ៦៧ ស្ថិតនៅក្នុងភូមិទឹកល្អក ឃុំសែបស្រុកកំពង់ត្រឡាច ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលនៅកន្លែងកើតខេត្តបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 3D.2365 បើកបរដោយឈ្មោះ សេង ម៉ាប់ ភេទប្រុស អាយុ ៣២ ឆ្នាំមានទីលំនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បើកបរក្នុងដំណើរពីត្បូងមកជើងលើគន្លងផ្លូវ វ៉ាជែង លុះមកដល់កន្លែងកើតហេតុរថយន្តបានបែកកង់ ហើយបានឈប់នៅលើគន្លងផ្លូវវ៉ាជែង ដើម្បីប្ដូរកង់។លុះបន្តិចក្រោយ មកស្រាប់តែមានរថយន្ត ក្រុងដឹកអ្នកដំណើរ មួយគ្រឿងទៀត ម៉ាក់ Kia Granbird ពណ៌ក្រហមពាក់ស្លាកលេខបាត់ដំបង 3A.2155 បើកបរដោយឈ្មោះ ភឿ រី ភេទប្រុស អាយុ ៦៨ ឆ្នាំ រស់នៅភូមិព្រែកសំរោង ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរក្នុងដំណើរពីត្បូង ទៅជើងក្នុងដំណើរស្របទិសគ្នា ដោយល្បឿនលឿនលើ គន្លងផ្លូវវ៉ាជែង រួចក៏ទៅបុករថយន្តដែលបែកកង់ពីក្រោយ បណ្ដាលឲ្យជ្រុលទៅមុខបុកមនុស្ស៤នាក់ដែលកំពុងឈរនៅមុខរថយន្ត ដែលកំពុងប្ដូរកង់ បណ្ដាលឱ្យស្លាប់មនុស្ស២នាក់ នៅកន្លែង កើតហេតុ និង២នាក់ទៀតរងរបួសជាទម្ងន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅពិនិត្យធ្វើការវាស់វែងបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ចំណែកសពជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕




ចែករំលែកព័តមាននេះ