ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាំទ្រ​កាហ្វេ​ខ្មែរ ​! ខេត្ត​ត្បូងឃ្មុំ​ចាប់ផ្តើម​ដាំ​កាហ្វេ ដូច​មណ្ឌល​គិរី​ និង​រតនគិរី​ដែរ

2 ម៉ោង មុន

មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​អះអាង​ថា កាហ្វេ​ជា​ដំណាំ​ដែល​អាច​ដាំ​បាន និង​កំពុង​តែ​ប្រមូល​ផល​បណ្តើ​ៗ​នៅ​ក្នុង​ខេត្ត ។ ប្រភព​ដដែល​បាន​អះអាង​ថា ចម្ការ​កាហ្វេ​ដែល​អាច​ដាំ​បាន នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ…

មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​អះអាង​ថា កាហ្វេ​ជា​ដំណាំ​ដែល​អាច​ដាំ​បាន និង​កំពុង​តែ​ប្រមូល​ផល​បណ្តើ​ៗ​នៅ​ក្នុង​ខេត្ត ។

រូបតំណាងដោយ AI

ប្រភព​ដដែល​បាន​អះអាង​ថា ចម្ការ​កាហ្វេ​ដែល​អាច​ដាំ​បាន នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ គឺ​មាន​ភូមិសាស្ត្រ​នៅ​ក្នុង​ឃុំ​កំ​ពាន់ ស្រុក​មេមត់ ។

រូបតំណាងដោយAI

កន្លង​មក​កាហ្វេ ត្រូវ​បាន​គេ​ដឹង​ថា អាច​ដាំ​បាន​តែ​នៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ជា​ពិសេស​គឺ​នៅ​មណ្ឌល​គី​រី និង​ខេត្ត រតនៈគីរី ប៉ុន្តែ​នៅ​ពេល​នេះ ក៏​អាច​ដាំ​បាន​នៅ​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ