ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់បាន២នាក់ហើយ! ករណីស្ទាក់​ចា.ក់​​ស្លា.ប់ម្នាក់ចំ​ថ្ងៃ​ភ្ជុំនៅបាសិត រួច​ក្រុម​ជន​ដៃដល់​ដេញ​តាម​​កា.ប់​មិត្តភក្តិ​ជន​រង​គ្រោះ​ម្នាក់​ទៀត​

2 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​​ភ្ជុំបិណ្ឌ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង ៤​និង ៣០​នាទី​ល្ងាច ចំណុច​ផ្លូវ​បេតុង​មុខ​ផ្ទះ​ជនសង្ស័យ នៅ​ភូមិ​បា​សិទ្ធ…

ខេត្តកណ្តាល ៖ កាលពី​​ភ្ជុំបិណ្ឌ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង ៤​និង ៣០​នាទី​ល្ងាច ចំណុច​ផ្លូវ​បេតុង​មុខ​ផ្ទះ​ជនសង្ស័យ នៅ​ភូមិ​បា​សិទ្ធ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ដកណ្ដាល មាន​ករណី​ចាក់​សម្លាប់​នឹង​ដាវ​យ៉ាង​សាហា​ឃោ​ឃៅ ដោត​ដាវ​ជាប់​ខ្លួន​ធ្លុះ​ពីមុខ​ដល់​ក្រោយ នៅ​បាសិត ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ រួច​ជិះ​ម៉ូតូ​ដេញ​តាម​ដក​ដាវ​ពី​សព​ដែល​ស្លាប់ យក​មក​កាប់​មិត្តភក្តិ​ជន​រង​គ្រោះ​ម្នាក់​ទៀត​តែ​កាប់​មិន​ត្រូវ ផ្អើល​អ្នក​ភូមិ​ក៏​រត់គេច​ខ្លួន​បាត់​អស់ ប៉ុន្តែ​តាម​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ លោកស្នងការ​រង​ទទួល​ជំនាញ និង​លោក​អធិការ​នគរបាល​ស្រុក​អង្គស្នួល បាន​បញ្ជា​ឲ្យ​កម្លាំង​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ បើក​ការ​ស្រាវជ្រាវ ដោយ​ជនសង្ស័យ​គេចខ្លួន​បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​សហការ​គ្នា បង្ក្រាប​បាន ០២​នាក់​ហើយ នៅ​សល់​០៣​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​ទាំងអស់ ០៥​នាក់ ៖
១-​ឈ្មោះ ភា ប៉ាក់​នូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អង្គ​រមាស ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​ឃាត់ខ្លួន មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​។
២-​ឈ្មោះ ឈឿ​ន បញ្ញា ហៅ​ណ​យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ល្វា ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​(​ឃាត់ខ្លួន មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​។

៣-​ឈ្មោះ ទូច ភារៈ ហៅ​ទយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បា​សិទ្ធ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ដៃដល់ គេចខ្លួន​)​។
៤-​ឈ្មោះ ហេង ស៊ូ​លី ហៅ​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បាត់ដឹង សង្កាត់​ក្សេមក្សាន្ត ខណ្ឌ​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ​(​ដៃដល់ គេចខ្លួន​)​។
៥-​ឈ្មោះ វ៉ា​ត ព្រហ្ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ស្នោ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល (​គេចខ្លួន​)​។

ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ អៀន ម៉េ​ង​ហួរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ធ្វើ​សំណង់ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រពាំង​ទទឹង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​កើតហេតុ​ខាងលើ វេលា​ម៉ោង​ប្រហែល​២​រសៀល ជន​រង​គ្រោះ​និង​មិត្តភក្តិ​មាន​គ្នា​៧​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បាន​បបួល​គ្នា​ទៅ​ហូប​ចុក​នៅ​វត្ត​ភ្នំ​ប្រសិទ្ធ​ខាងត្បូង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ដោយ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​ឈ្មោះ សាត ដេ​វិត អាយុ​១៨​ឆ្នាំ ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា​។

ក្រោយ​ពី​បាន​ហូប​ចុក​ជាមួយ​គ្នា​រួច​មិត្តភក្តិ​ជន​រង​គ្រោះ​ទាំងនោះ​ក៏​បាន​ជិះ​ម៉ូតូ​ចែកផ្លូវ​គ្នា​ចេញ​ទៅ​ផ្ទះ​រាងខ្លួន ។​ចំណែក​ជន​រង​គ្រោះ និង​មិត្តភក្តិ​ឈ្មោះ សាត ដេ​វិត បាន​ជិះ​ម៉ូតូឌុប​គ្នា​ចុះ​ពីលើ​ភ្នំ​(​ពី​លិចទៅ​កើត​) មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ឈរ​នៅ​ចំណុច​កើតហេតុ​ហើយ​ធ្វើ​សកម្មភាព​យក​ដាវ​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្រោម​ឆ្អឹងដងកាំបិត បណ្តាល​ឲ្យ​ធ្លាយ​ពីមុខ​មក​ក្រោយ ហើយ​ដាវ​បាន​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ ។ ពេល​នោះ​មិត្តភក្តិ​ជន​រង​គ្រោះ ឈ្មោះ សាត ដេ​វិត មិន​បាន​ឈប់​ម៉ូតូ​ឡើយ​ក៏​នៅ​បន្ត​បើក​ចូល​ដល់​ចំណុច​ភូមិ​ព្រៃ​ពង្រ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ជន​រង​គ្រោះ​ក៏​បាន​ធ្លាក់​ពីលើ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ ហើយ​មិត្តភក្តិ​ជន​រង​គ្រោះ ឈ្មោះ សាត ដេ​វិត ក៏​បាន​ផ្តួល​ម៉ូតូ​ចោល​តែ​ម្តង ។ ភ្លាម​នោះ​ជនសង្ស័យ និង​បក្ខពួក​ជិះ​ម៉ូតូ​៣​គ្រឿង គ្នា​៦​នាក់​មក​តាម​ពីក្រោយ​ហើយ​ចុះ​ដក​ដាវ​ចេញពី​សព​ជន​រង​គ្រោះ​ហើយ​បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​មិត្តភក្តិ​ជន​រង​គ្រោះ ឈ្មោះ សាត ដេ​វិត ទៀត តែ​ត្រូវ​បាន​រត់គេច​រួ ច​ហើយ​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ ពេល​នោះ​ជនសង្ស័យ នឹង​បក្ខពួក​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​អស់​បាត់​ទៅ​។

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ម្កាក់ កម្លាំង​សមត្ថកិច្ច​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យ និង​បក្ខពួក​បន្ត​តាម​និ​តិ​វិធី ។

លុះ​មក​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៨ និង​២០​នាទី កម្លាំង​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ម្កាក់ បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន ហើយ​បាន​បន្ត​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្សេមក្សាន្ត នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ធំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​ខាងលើ​បាន​ចំនួន​០២​នាក់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​០២​នាក់​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ជា​បក្ខពួក​របស់​ឈ្មោះ ទូច ភារៈ ពិតប្រាកដ​មែន ក្រោយ​ពី​ឃើញ​ឈ្មោះ ទូច ភារៈ ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ហើយ ខ្លួន​និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​យក​ចបកាប់​ដង​ឈើ​និង​ដំបង​ឈើ​ជិះ​ម៉ូតូ​ដេញ​វាយ​តាម​ពីក្រោយ​ទៀត ពេល​ទៅ​ដល់​កន្លែង​ជន​រង​គ្រោះ​ដួល​ម៉ូតូ ក៏​ឃើញ​ជន​រង​គ្រោះ​ស្លាប់​បាត់ ទើប​បក្ខពួក​ខ្លួន​ឈ្មោះ ហេង​លី បាន​ដក​ដាវ​ចេញពី​ជន​រង​គ្រោះ ហើយ​នាំ​គ្នា​ជិះ​គេចខ្លួន​តែ​ម្ដង ដោយ​បាន​យក​ចបកាប់​ដង​ឈើ​និង​ដំបង​ឈើ បោះចោល​នៅ​មុខ​ផ្ទះ​របស់​ឈ្មោះ ទូច ភារៈ ។

ក្នុង​នោះ តាម​ការ​ស្រាវជ្រាវ​និង​ការ​ពិនិត្យ​កន្លែង​កើតហេតុ នៅ​ច​ញ្ចើ​ម​ផ្លូវ​បេតុង​ក្បែរ​ជើងភ្នំ​បា​សិទ្ធិ មាន​ស្លាកស្នាម​ឈាម​នៅ​ក្បែរ​ច​ញ្ចើ​ម​ផ្លូវ​បេតុង​ខាងជើង​ក្បែរ​គុម្ព​ព្រៃ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​NEX​ពណ៌​សលាយ​លឿង​និង​មាន​សាកសព​ដេក​ស្លាប់​ក្បែរ​ម៉​តូ​មាន​ឈា ម​ពេញ​ផ្ទៃមុខ សព​ស្លៀកខោ​ខូវ​​ប៊​យ​ជើងវែង​ពណ៌​ខៀវ និង​ពាក់​ខ្សែរ​ក្រ​វ៉ា​ត់​ពណ៌​ក្រហម ពាក់អាវ​ក្រៅ​ដៃ​វែង​ពណ៌​ខ្មៅ និង​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ខៀវ​ប្រឡាក់​ដោយ​ឈាម សព​មាន​សភាព​រឹង មាន​ហៀរ​ឈាម​តាម​មាត់ ដាច​រលាត់​ផុង​ដល់​ឆ្អឹង​ផ្នែក​ស្មា​ខាងស្ដាំ​ទំហំ​បណ្ដោយ​១៥​ស​.​ម និង​ទទឹង ១១​ស​.​ម ខ្នង​ខាងឆ្វេង​ក្រោម​ក្លៀក​មាន​ស្នាម​មុត​ផុង​ចូល​ក្នុង​ទំហំ​៥​ស​.​ម ដែល​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា ពិតជា​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម និង​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់ ស្នងការដ្ឋាន​ន​នគរបាល​ខេត្តកណ្តាល ដើម្បី​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ចាត់ការ​តាម​ច្បាប់ និង​កំពុង​តាម​ចាប់​បក្សពួក​ដែល​នៅ​សេសសល់ បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ