ខេត្តរតនគិរី ៖ ដោយគិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថានភាពកម្ពស់ទឹកទន្លេស្រែពលំផាត់ នៅតែបន្តកើនឡើងជាលំដាប់ ដល់ ១៣,៦ម៉ែត្រ ដែលបណ្ដាលឲ្យលិចភូមិ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅតាមដងទន្លេ។ នេះបើយោងតាមមន្ទីរព័ត៌មានខេត្តរតនគិរី បានផ្សាយនាថ្ងៃទី២៥ខែកញ្ញានេះ ។
ក្នុងស្ថានភាពនេះ រដ្ឋបាលខេត្តរតនគិរី ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងគណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយខេត្ត បានកំពុងបន្តយកចិត្តទុកដាក់តាមដានយ៉ាងយកចិត្តទុកដាក់ និងជួយសម្រួលជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។
រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេទាំងអស់ សូមធ្វើការប្រុងប្រយត្ន និងត្រៀមលក្ខណៈឱ្យបានខ្ពស់ និងធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានក៏ដូចជា អាជ្ញាធរស្រុក ខេត្ត ក្នុងករណីត្រូវការជំនួយចាំបាច់ណាមួយ ឬបន្ទាន់ អាជ្ញាធរនឹងជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ