WHO ថា ជំងឺរបេងកើនឡើងកាលពីឆ្នាំមុន ផ្តាច់ជីវិតអ្នកជំងឺ១,៦លាននាក់
អន្តរជាតិ ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ តុលាថា
អន្តរជាតិ ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ តុលាថា
អន្តរជាតិ ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ តុលាថា ចំនួនករណីជំងឺរបេងបានកើនឡើងកាលពីឆ្នាំមុនជាលើកដំបូងក្នុងរយៈពេលជាង ២០ ឆ្នាំ ដែលត្រូវបានជំរុញដោយកូវីដ ១៩ ដែលបានរំខានដល់លទ្ធភាពទទួលបានការវិភាគ និងការព្យាបាល។
ករណីជំងឺរបេងបានហក់ឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ ដោយបានសម្លា.ប់មនុស្សប្រមាណ ១,៦លាននាក់នៅក្នុងឆ្នាំ ២០២១ ដោយកើនឡើង ១៤ភាគរយក្នុងរយៈពេល ២ឆ្នាំ។
WHO និយាយថា នៅក្នុងឆ្នាំ ២០២០ ជំងឺរបេងផ្តាច់ជីវិតមនុស្សប្រមាណ ១,៥លាននាក់ ខណៈ ១,៤លាននាក់ស្លា.ប់ក្នុងឆ្នាំ ២០១៩។
លោកស្រី Tereza Kasaeva នាយកនៃកម្មវិធីជំងឺរបេងសកលរបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិបាននិយាយថា ឥឡូវនេះវាគឺជា «ពេលវេលាសំខាន់» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
លោកស្រីថ្លែងថា «ជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ អង្គការសុខភាពពិភពលោករាយការណ៍ពីការកើនឡើងនៃចំនួនមនុស្សធ្លាក់ខ្លួនឈឺដោយជំងឺរបេង និងជំងឺរបេងដែលស៊ាំនឹងថ្នាំ ជាមួយនឹងការកើនឡើងនៃការស្លា.ប់ទាក់ទងនឹងជំងឺរបេង»។
WHO និយាយក្នុងរបាយការណ៍ប្រចាំឆ្នាំថា ប្រជាជនប្រមាណ ១០,៦លាននាក់បានធ្លាក់ខ្លួនឈឺដោយសារជំងឺរបេងក្នុងឆ្នាំ ២០២១ កើនឡើង ៤,៥ភាគរយធៀបទៅនឹងឆ្នាំ ២០២០។
មនុស្សភាគច្រើនដែលកើតជំងឺរបេងកាលពីឆ្នាំមុនគឺស្ថិតនៅអាស៊ីអាគ្នេយ៍ដែលមាន ៤៥ភាគរយ ខណៈនៅអាហ្វ្រិចមាន ២៣ភាគរយ និងតំបន់ប៉ាស៊ីភិចខាងលិច ១៨ភាគរយ៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ